ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៣៤.០០០នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន៣៤.៤១៨ ដែលបង្កើនចំនួនអ្នកឆ្លង កើនដល់៥.២៣១.៩២៣នាក់ ។

យោងតាមក្រសួងខាងលើបានឲ្យដឹង ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានកើនឡើង ពី១៧៦ដល់ ១៤៦.៥៤១នាក់ ខណៈមនុស្ស៣៩.៩២៩នាក់ទៀត បានជាសះស្បើយ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់៤.៥៥៤.៧១១នាក់ ។

ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពន្លឿនកម្មវិធី ចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ មនុស្សជាង១៨៩,៦៩លាននាក់ បានទទួលវ៉ាក់សាំងលើកទីមួយ ខណៈដែលជាង១៤០,៤២លាននាក់ បានចាក់វ៉ាក់សាំងលើកទី២ ។

ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំនៅក្នុងខែមករាឆ្នាំមុន បន្ទាប់ពីអាជ្ញាធរបានអនុម័ត ការប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំង Sinovac របស់ចិន ។

ដោយមានគោលបំណងចាក់វ៉ាក់សាំង ឱ្យបានពេញលេញដល់មនុស្ស២០៨,២លាននាក់ នៅក្នុងប្រទេស រដ្ឋាភិបាលបានគ្រប់គ្រងចំនួន ជាង៣៣៨,៦០លានដូស រួមទាំងការចាក់វ៉ាក់សាំង លើកទី៣ ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top