កីឡា

កម្លាំងច្នៃប្រឌិតថ្មី នៃបច្ចេកវិទ្យាបានគាំទ្រ ប្រទេសចិន ឱ្យរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងា ប្រកបដោយគុណភាពខ្ពស់

ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ២០២២ ត្រូវបានមតិសាធារណៈកោតសរសើរថា មានភាពឱឡារិកនិងអស្ចារ្យ វិញ្ញាសាប្រកួតជាច្រើន បានបង្កើតកំណត់ត្រាពិភពលោកថ្មី។

ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ក៏ជិតនឹងសម្ពោធបើកដែរ។ កីឡាព្រិលទឹកកក មានភាពពេញនិយម នៅគ្រប់ទីកន្លែង របស់ប្រទេសចិន ផលិតផលវប្បធម៌អូឡាំពិក Beijing2022 ក៏មានភាពទាក់ទាញយ៉ាងខ្លាំង វត្ថុអនុស្សវរីយ៍រូបតុក្កតា តំណាងការប្រកួតឈ្មោះ Bing Dwen Dwen #冰墩墩 លក់ដាច់អស់រលីង អ្នកប្រើបណ្តាញទំនាក់ទំនងសង្គម បាននាំគ្នាបង្ហោះសារថា “សំណាងល្អដែលក្នុងដៃ មានតុក្កតា Bing Dwen Dwen”។

តើភាពទាក់ទាញ នៃកីឡាអូឡាំពិកគឺអ្វី? ក្រៅពីអ្វីដូចពោលខាងលើ លោក Xi Jinping ប្រធានរដ្ឋចិន ធ្លាប់ប្រៀបធៀបថាគឺ “ហាក់ដូចជាឧបករណ៍បាញ់បង្ហោះ ដែលអាចជំរុញកីឡាព្រិលទឹកកក និងឧស្សាហកម្ម ព្រិលទឹកកករបស់ចិន ឱ្យរីកចម្រើនលោតផ្លោះ ។ ភ្នំព្រិលភ្នំទឹកកកក៏ជាភ្នំមាសភ្នំប្រាក់។”

ក្រោមការយកចិត្តទុកដាក់ និងជំរុញរបស់លោក Xi Jinping ឧស្សាហកម្មព្រិលទឹកកករបស់ចិន ឈានចូលរយៈពេលមាសនៃការអភិវឌ្ឍ ចិនបានសម្រេចគោលដៅដែល “នាំឱ្យប្រជាជនចំនួន៣០០លាននាក់ ចូលរួមលេងកីឡាព្រិលទឹកកក” ។

សេដ្ឋកិច្ចឌីជីថល បានត្រូវប្រើប្រាស់ជាញឹកញាប់ ក្នុងការងារគ្រប់វិស័យ នៃការប្រកួតកីឡា អូឡាំពិករដូវរងាប៉េកាំង៖ កុងទីនឆ្លាតវៃក្នុងភូមិអូឡាំពិក មានចុងភៅមនុស្សយន្តប្រចាំការ ដែលអាចផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង ទាំងការកុម្ម៉ងម្ហូប ការបញ្ជូនម្ហូបដោយម៉ាស៊ឺនស្វ័យប្រវត្តិ, ក្នុងបន្ទប់អត្តពលិក មានគ្រែឆ្លាតវៃ ដែលមានពហុមុខងារ, ប្រព័ន្ធកាម៉ារ៉ា 4Kល្បឿនលឿនអាច “រត់”តាមគន្លងក្នុងល្បៀន 25ម៉ែត្រ ក្នុងមួយវិនាទី ដែលអាចតាមដានចាប់រូបភាព កាយវិការរបស់អត្តពលិក ដោយច្បាស់។

កម្លាំងច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យា បានគាំទ្រឱ្យប្រទេសចិន ធ្វើការប្រកួតកីឡាអូឡាំពិករដូវរងា ប្រកបដោយគុណភាពខ្ពស់៕

To Top