ព័ត៌មានអន្តរជាតិ

Breaking News៖ លោកពូទីន ប្រកាសថា ប្រទេសទាំងឡាយណា ដែលចូលជ្រៀតជ្រែក កិច្ចការរបស់រុស្ស៊ី ត្រូវប្រឈមនឹងផលវិបាកបំផុត ដែលមិនធ្លាប់បានឃើញ




ម៉ូស្គូ៖ សារព័ត៌មាន AP បានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលប្រកាសប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនថា ប្រទេសដែលជ្រៀតជ្រែកក្នុងសកម្មភាពរបស់រុស្ស៊ី នឹងប្រឈមមុខនឹង “ផលវិបាកដែលអ្នកមិនធ្លាប់បានឃើញ”។

រុស្ស៊ី ស្ទើរតែ បើក ការ លុកលុយ ចូល ប្រទេស ភ្លាមៗ ទៅលើអ៊ុយក្រែន។ លោក ពូទីន បានលើកឡើងថា ប្រតិបត្តិការនេះ គឺដើម្បីការពារពលរដ្ឋ ពីការឈ្លានពានរបស់អ៊ុយក្រែន និងធ្វើឱ្យប្រទេសគ្មានយោធា ដែលជាការបន្តនៃព័ត៌មានមិនពិត ដែលសម្ព័ន្ធមិត្តលោកខាងលិច បានព្រមាន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា មានតែរុស្ស៊ីទេ ដែលត្រូវស្តីបន្ទោសចំពោះការវាយប្រហារលើអ៊ុយក្រែន។

លោកស្រីបានលើកឡើងថា “ការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន គឺស្មើនឹងការវាយប្រហារ លើអង្គការសហប្រជាជាតិ និងគ្រប់រដ្ឋសមាជិកទាំងអស់ នៅក្នុងសភានៅយប់នេះ” ដោយនិយាយថា ការលុកលុយពេញលក្ខណៈ គឺជិតមកដល់ហើយ។

យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា លោក ពូទីន បានស្តីបន្ទោសអង្គការណាតូ ចំពោះការកើនឡើងនេះ ដោយសារតែប្លុកការពារជាតិ នឹងមិនផ្តល់ការធានាសន្តិសុខ និងរារាំងអ៊ុយក្រែន មិនឱ្យចូលរួម៕

ដោយ ឈូក បូរ៉ា

To Top