ព័ត៌មានអន្តរជាតិ

Update: ក្រសួងការបរទេស បេឡារុស បញ្ចេញរូបថត នៃបន្ទប់ចរចារុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃចន្ទ

បរទេស ៖ រដ្ឋាភិបាលទីក្រុងមូស្គូ និងក្រុងគៀវ គ្រោងនឹងបើកកិច្ចចរចា នៅប្រទេសបេឡារុស នៅថ្ងៃចន្ទនេះ ចំពេលប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានវាយប្រហាររដ្ឋជិតខាងរបស់ខ្លួនគឺអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយលើកហេតុផលថា ខ្លួនកំពុងការពារសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលជាតំបន់ពីរ ដែលមានផ្នែកធំ នៃអ្នកនិយាយរុស្ស៊ី ដែលបាន ផ្តាច់ចេញពី អ៊ុយក្រែនភ្លាមៗ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ។ អ៊ុយក្រែនបាននិយាយថា ទង្វើនេះជាទង្វើ នៃការឈ្លានពានមិនបង្កហេតុ ។

កិច្ចចរចាគ្រោង នឹងចាប់ផ្តើម នៅប្រទេសបេឡារុស កន្លែងមួយជិតព្រំដែនអ៊ុយក្រែន។ ក្រសួងការបរទេសបេឡារុស បានបញ្ចេញរូបថត នៃបន្ទប់ សម្រាប់ការចរចានៅព្រឹកថ្ងៃចន្ទ ។ លោក Anatoly Glaz អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ប្រទេសនេះបានត្រៀមខ្លួន ក្នុងការរៀបចំកិច្ចពិភាក្សា នៅពេលណាមួយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top