ព័ត៌មានអន្តរជាតិ

Update: លោក Putin ចេញមកថ្លែងការណ៍ ហៅលោកខាងលិចថាជា ‘អាណាចក្រនៃការភូតភរ’

បរទេស៖ ស្ថានភាពមិនទាន់បានធូរស្រាល រវាងរុស្សី អ៊ុយក្រែន និងអឺរ៉ុបផង នៅយប់ថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើសេចក្តីថ្លែងការណ៍ថ្មីមួយ និងដោយបានធ្វើរិះគន់ខ្លាំងៗ ទៅលើបណ្តាប្រទេសលោកខាងលិចផងដែរ។

ខណៈដែលទណ្ឌកម្មជា បន្តបន្ទាប់កំពុងដាក់ទៅឲ្យ រុស្សីលោកប្រធានាធិបតី Putin បានធ្វើការហៅប្រទេសលោកខាងលិចថា ជា ‘អាណាចក្រនៃការភូតភរ’ គឺជាការឆ្លើយតប។

ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះលោក Putin បានបញ្ជាក់បែបនេះថា៖ ខ្ញុំអញ្ជើញអ្នកទាំងអស់គ្នា នៅទីនេះមកពិភាក្សាអំពី បញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអំពីទណ្ឌកម្មដែលបាន បង្កើតឡើងដោយលោកខាងលិច ដែលជាអាណាចក្រនៃភាពភូតភរ ដែលពួកគេមានបំណងសំខាន់ គឺប្រឆាំងមកលើប្រទេសរបស់យើង។

លោកក៏បានបន្តដែរថា ជាក់ស្តែងសូម្បីតែ អ្នកនយោបាយអាមេរិកផ្ទាល់ អ្នកវិទ្យាសាស្ត្រអាមេរិក និងអ្នកកាសែតអាមេរិកកន្លងមក ក៏បានតែងតែសរសេរហើយថា ប៉ុន្មានឆ្នាំចុងក្រោយ នេះអាណាចក្រនៃភាពភូតភរ បានលេចចេញជារូបរាងកាន់តែច្បាស់ នៅពីខាងក្នុងអាមេរិកផ្ទាល់តែម្តង។ នេះគឺជារឿងដែលមិនអាចប្រកែក បានឡើយពីព្រោះថា វាគឺជាការពិត៕

ប្រែសម្រួល៖ ស៊ុន លី

To Top