ព័ត៌មានអន្តរជាតិ

Update: អាល្លឺម៉ង់ កំពុងពិចារណាផ្តល់មីស៊ីល ប្រឆាំងរថក្រោះ ចំនួន ២ ៧០០ ដល់អ៊ុយក្រែន

ប៊ែកឡាំង ៖ ប្រភពរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាល្លឺម៉ង់កំពុងពិចារណាផ្គត់ផ្គង់មីស៊ីល ប្រឆាំងយន្តហោះចំនួន ២ ៧០០ ដល់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងស្វែង រកការការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍មុននេះថា ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានយល់ព្រមលើការ ផ្គត់ផ្គង់មីស៊ីល Strela ដែលផលិតដោយសូវៀត ដែលជាផ្នែកនៃសារពើភ័ណ្ឌ របស់អតីតកងទ័ព នៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ ។

ប្រភពមួយបានប្រាប់ Reuters ថា ក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ មិនទាន់បានអនុម័តលើគម្រោងនេះនៅឡើយទេ។ ប៉ុន្តែប្រភពនោះបាននិយាយថា «មីស៊ីលបានត្រៀម ខ្លួនជាស្រេចដើម្បីដឹកជញ្ជូន»៕
ប្រែសម្រួលៈ ណៃ តុលា

To Top