ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីពូទីន ចុះហត្ថលេខា ដើម្បីដាក់ទណ្ឌកម្ម ទៅលើជនបរទេសណា ដែលរំលោភបំពាន សិទ្ធិរបស់ពលរដ្ឋរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងអនុញ្ញាត ឱ្យរុស្ស៊ីដាក់ទណ្ឌកម្ម លើជនបរទេសដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភសិទ្ធិមនុស្ស របស់ពលរដ្ឋរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ លោក ពូទីន បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គល​មកពីប្រទេសណាមួយ ចំពោះការប្រព្រឹត្តិបទល្មើស លើពលរដ្ឋរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

លោក Andrey Klishas ប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធ ស្តីពីនីតិកម្មរដ្ឋធម្មនុញ្ញ និងការកសាងរដ្ឋ “ច្បាប់នេះពង្រីកវិធានការនីតិបញ្ញត្តិបច្ចុប្បន្ន ដល់ជនបរទេស និងជនគ្មានរដ្ឋ ដែលត្រូវបានដាក់ក្នុងបញ្ជីដែលត្រូវគ្នា ដោយក្រសួងការបរទេសរុស្ស៊ី”។

ច្បាប់ថ្មីនេះបានពង្រីកច្បាប់ឆ្នាំ 2012 ដែលអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្ម លើពលរដ្ឋអាមេរិកចំពោះការរំលោភលើសេរីភាព និងសិទ្ធិមនុស្សទៅលើពលរដ្ឋរុស្ស៊ី ចំពោះជនបរទេសទាំងអស់ ក៏ដូចជាបុគ្គលដែលគ្មានសញ្ជាតិផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top