ព័ត៌មានអន្តរជាតិ

សារព័ត៌មាន ៖ អាមេរិក និងតួកគី កំពុងពិភាក្សាក្នុងការបញ្ជូន ប្រព័ន្ធការពារមីស៊ីល ផលិតដោយរុស្ស៊ី S-400 ទៅឱ្យអ៊ុយក្រែន

បរទេស ៖ មានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក និងប្រទេស តួកគី កំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយ សម្រាប់រដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងការបញ្ជូនប្រព័ន្ធ ការពារមីស៊ីល S-400 ផលិតដោយរុស្ស៊ី ទៅកាន់អ៊ុយក្រែនជាថ្នូរ នឹងការលុបចោលទណ្ឌកម្ម ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន លើសមាជិកណាតូ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីមន្ទីរបញ្ចកោណ ដែលមិនបញ្ចេញឈ្មោះបានប្រាប់ Sky News Arabia កាលពីថ្ងៃអាទិត្យថា “យើងកំពុងពិភាក្សាជាបន្តបន្ទាប់ ជាមួយទីក្រុងអង់ការ៉ា ដើម្បីមើលឃើញថា វាជាការបោះបង់ប្រព័ន្ធការពារមីស៊ីល S-400 ហើយបញ្ជូនវាទៅទីក្រុងគៀវ” ។ ជាថ្នូរនឹងគ្នា មន្ត្រីរូបនេះបាននិយាយថា តួកគីអាចឃើញ “ការវិលត្រឡប់ទៅកាន់កម្មវិធី F-35 របស់ [NATO] និងការដកទណ្ឌកម្ម” ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ។

របាយការណ៍មុននេះ ពីសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ បានដកស្រង់ ប្រភពចំនួនបីដែលនិយាយថា សហរដ្ឋអាមេរិក បានបណ្តែត គំនិតនេះទៅប្រទេសទួរគីក្នុងរយៈពេលមួយខែមុន។ មិនមានសំណើផ្លូវការ ណាមួយត្រូវបានដាក់ជូននោះទេ ហើយបើតាម Reuters ដែលបានស្នើថា វាមិនទំនងដែលថាតួកគីនឹងយល់ព្រម ចំពោះគំនិតនេះយ៉ាងណាក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top