ព័ត៌មានអន្តរជាតិ

អ៊ីតាលី បណ្តេញមន្រ្តីមួយរូប ចេញពីតំណែង ដោយសារបង្ហោះអក្សរ Z និង គាំទ្ររុស្ស៊ី នៅលើហ្វេសប៊ុក

បរទេស ៖ លោក Stefano Gizzi ក្រុមប្រឹក្សាវប្បធម៌នៅឃុំ Ceccano ប្រទេសអ៊ីតាលី បានដកហូត អំណាច បន្ទាប់ពីបានបង្កឱ្យមានការខឹងសម្បារ ដោយការបង្ហាញជាសាធារណៈ នូវការគាំទ្រ ចំពោះប្រទេសរុស្ស៊ី នៅក្នុងការបង្ហោះ Facebook ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីរូបនេះបានចែករំលែករូបភាព នៃអក្សរ ‘Z’ ដែលឥឡូវនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការវាយលុកយោធា ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន ដូចដែលអក្សរនេះ បានបង្ហាញខ្លួននៅលើរថក្រោះ និងរថយន្តរុស្ស៊ី ដែលចូលរួមក្នុងប្រតិបត្តិការនោះ ហើយបានសរសេរថា «សាមគ្គីភាពជាមួយរុស្ស៊ី »។

ការបង្ហោះនេះទំនងជាត្រូវបាន Facebook ដកចេញភ្លាមៗបន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយ ប៉ុន្តែយ៉ាងណាក៏ដោយ វាក៏អាចបង្កឱ្យមានការ ខឹងសម្បារ ខណៈដែលអ្នកនយោបាយផ្សេងទៀត ដែលនៅជាមួយលោក Gizzi រួមទាំងមកពីគណបក្ស ‘Lega’ ផ្ទាល់ខ្លួនរបស់គាត់បានអំពាវនាវ ឱ្យបណ្តេញគាត់ចេញ និងសម្រាប់ អភិបាលក្រុង Ceccano ដើម្បីឃ្លាតឆ្ងាយពី Gizzi និង “ការប្រកាសដ៏អាម៉ាស់” និង “មិនអាចអត់ឱនបាន” របស់គាត់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top