ព័ត៌មានអន្តរជាតិ

លោកវ៉ាងអ៊ី ជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោក JosepBorrell តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយការទូត និងសន្តិសុខ នៃសហភាពអឺរ៉ុប

ថ្ងៃទី២៩ ខែមីនា លោកវ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោកJosepBorrell តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយការទូត និងសន្តិសុខ នៃសហភាពអឺរ៉ុប ។

លោកJosepBorrellបានរំលឹកឡើងវិញថា សហភាពអឺរ៉ុប ប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ ។ សង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តកើតឡើង ហើយបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សហភាព អឺរ៉ុប និងទូទាំងពិភពលោក ។ សហភាពអឺរ៉ុបសង្ឃឹមថា ភាគីចិនអាចដើរតួនាទី សំខាន់ក្នុងការជំរុញការ សម្រេចបាននូវសន្តិភាព ។

ជាការឆ្លើយតប លោកវ៉ាងអ៊ី បានលើកឡើងថា ភាគីចិនមានភាពសោកស្តាយ និងឈឺចាប់ដោយសារភ្លើងសង្គ្រាម នៅអ៊ុយក្រែនមិនទាន់ស្ងប់ ។ ភាគីចិនឈរនៅខាងសន្តិភាព ខាងកិច្ចសន្ទនា និងខាងបន្ធូរភាពប៉ះទង្គិច ។ ការដោះស្រាយបញ្ហាសន្តិសុខ ដ៏ស្មុគស្មាញមិនអាចប្រើវិធីងាយៗ ដែលមិនមែនជាមិត្ត គឺជាសត្រូវ មិនមែនជាពណ៌ស គឺជាពណ៌ខ្មៅនោះទេ ។ ប្រទេសនានាមានសិទ្ធិ សម្រេចគោលនយោបាយការទូត របស់ខ្លួនដោយឯករាជ្យ និងម្ចាស់ការ ។ ការដាក់ទណ្ឌកម្មជាអតិបរមា បានត្រឹមតែធ្វើឱ្យខូចប្រយោជន៍ ទៅវិញទៅមកតែប៉ុណ្ណោះ ។ ទង្វើដែលធ្វើឱ្យប្រទេស និងប្រជាជនមិនមែន ភាគីសាមី រងផលប៉ះពាល់ពីការប៉ះទង្គិច គឺមិនយុត្តិធម៌និងមិនស្របច្បាប់ទេ ។ ភាគីចិនរីករាយរួម ជាមួយភាគីនានា ដើម្បីដោះស្រាយ ការប៉ះទង្គិចហើយ ទ្វីបអឺរ៉ុបស្តារសន្តិភាពឡើងវិញ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។

លោក Josep Borrellបានថ្លែងថា សហភាពអឺរ៉ុប មិនស្វែង រកការកែប្រែប្រព័ន្ធ នយោបាយរបស់រុស្ស៊ីទេ ហើយក៏មិនចង់មើលឃើញ ស្ថានការណ៍ ឡើងកម្តៅដែរ ហើយប្រឆាំងយ៉ាងដាច់ខាត នូវសង្រ្គាមប្រជាក់ថ្មីនិង បដិបក្ខជាក្រុមទោះតាមទម្រង់ណាក្តី៕

To Top