ព័ត៌មានអន្តរជាតិ

Updated៖ អ៊ុយក្រែន អះអាងថា កងទ័ពរបស់ខ្លួនដណ្តើម បានមកវិញនៅតំបន់ ទាំងមូលនៃក្រុងគៀវ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា លោក Ganna Maliar អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានគ្រប់គ្រងមកវិញនូវ “តំបន់ គៀវ ទាំងមូល” បន្ទាប់ពីបានឈ្លានពាន ពីសំណាក់កងកម្លាំងរុស្ស៊ី ដែលបានដកថយពីទីក្រុងសំខាន់ៗ មួយចំនួននៅជិតរដ្ឋធានីរបស់អ៊ុយក្រែន ។

លោក Maliar បានលើកឡើងនៅលើ បណ្តាញសង្គមហ្វេសប៊ុកថា “Irpin, Bucha, Gostomel និងតំបន់ គៀវ ទាំងមូលត្រូវបានរំដោះពីអ្នកឈ្លានពាន” ។ លោក Maliar បានលើកឡើងនៅលើបណ្តាញ Facebook ដោយសំដៅទៅលើទីក្រុង ដែលត្រូវបានបំផ្លាញយ៉ាងខ្លាំង ដោយការប្រយុទ្ធគ្នា ។

ទីក្រុងទាំង៣ស្ថិតនៅភាគពាយព្យនៃទីក្រុង គៀវ ហើយបានរងការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ទីក្រុង Irpin និង Bucha ដែលជាទីប្រជុំជនធ្វើដំណើរ នៅខាងក្រៅទីក្រុង គៀវ ត្រូវបានកងទ័ពអ៊ុយក្រែន ដណ្តើមយកមកវិញ នៅក្នុងសប្តាហ៍នេះ ។

ទីក្រុងទំាងពីរនេះត្រូវបានគេមើលឃើញ ពីចំនួនអ្នកស្លាប់យ៉ាងច្រើន សុទ្ធតែជាជនស៊ីវិល ។

ទីភ្នាក់ងារព័ត៌មាន AFP បានឃើញសាកសពយ៉ាង ហោចណាស់ ២០នាក់ នៅតាមផ្លូវមួយក្នុងទីក្រុង Bucha កាលពីថ្ងៃសៅរ៍ រួមមានសាកសពម្នាក់ ត្រូវបានចងដៃទៀតផង ។

អភិបាលក្រុងបានលើកឡើងថា មនុស្សចំនួន ២៨០នាក់ ត្រូវបានកប់នៅក្នុងផ្នូរដ៏ធំមួយនៅ Bucha ហើយថា ទីក្រុងនេះត្រូវបានទុកចោលដោយសាកសព ។

អាជ្ញាធរបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២០០នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុង Irpin ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top