ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ឆ្លើយតប ចំពោះការលើកឡើង របស់ប្អូនស្រីលោក គីម ជុងអ៊ុន ដែលវាយប្រហារ មកដល់រដ្ឋមន្រ្តី ការពារជាតិខ្លួន

បរទេស ៖ ទីក្រុងសេអ៊ូល បានជំរុញទីក្រុងព្យុងយ៉ាង ប្រឆាំងនឹងវោហាសាស្ត្រ និងសកម្មភាព ដែលកើនឡើង នៃភាពតានតឹង បន្ទាប់ពីប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង ដោយហៅគាត់ថាជា “មនុស្សឆ្កួតនឹងការប្រឈមមុខ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាកាសែតយ៉ុនហាប់ថា អ្នកនាំពាក្យក្រសួងកិច្ចការអន្តរកូរ៉េ លោក Lee Jong-joo កាលពីថ្ងៃចន្ទថា “ក្រសួងបង្រួបបង្រួម បានចង្អុលបង្ហាញយ៉ាងច្បាស់ថា ប្រទេសកូរ៉េខាងជើង មិនគួរបង្កឱ្យមានភាពតានតឹង បន្ថែមលើឧបទ្វីបកូរ៉េ ក្នុងករណីណាក៏ដោយ” ។

ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាមានសេចក្តីថ្លែងការណ៍ យ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់ កាលពីចុង សប្តាហ៍ក៏ដោយ ភាគីទាំងពីរត្រូវ បានគេរាយការណ៍ថា បានហៅទូរស័ព្ទជាមួយគ្នាតាមរយៈការិយាល័យទំនាក់ទំនង អន្តរកូរ៉េនៅម៉ោង 9 ព្រឹកថ្ងៃចន្ទ ដូចដែលបានគ្រោងទុក៕
ប្រែសម្រួលៈ ណៃ តុលា

To Top