ព័ត៌មានអន្តរជាតិ

មេដឹកនាំហុងកុង លោកស្រី Carrie Lam នឹងមិនឈរឈ្មោះ ប្រជែងយកតំណែង សម្រាប់អាណត្ដិទី២ ទៀតនោះទេ

ហុងកុង ៖ នាយកប្រតិបត្តិហុងកុង លោកស្រី Carrie Lam បានលើកឡើងថា លោកស្រីនឹងមិនឈរឈ្មោះ សម្រាប់អាណត្តិទីពីរនោះទេ ដោយបញ្ចប់រយៈពេល ៥ឆ្នាំដ៏សំខាន់ ដែលមើលឃើញថា មជ្ឈមណ្ឌល ហិរញ្ញវត្ថុមួយនេះ កាន់តែឯកោ ជាសកលដោយសារតែការបង្ក្រាប លើអ្នកតស៊ូមតិលទ្ធិប្រជាធិបតេយ្យ និងការរឹតបន្តឹងលើជំងឺកូវីដ-១៩ ។

លោកស្រី បានប្រកាស ពីផែនការ របស់ លោកស្រីក្នុង សន្និសីទ សារព័ត៌មាន ជា ប្រចាំ នៅ ម៉ោង ១១ ព្រឹកថ្ងៃ ចន្ទនេះ ដោយ លើកឡើងថា លោកស្រីបាន ប្រាប់ ក្រុងប៉េកាំង ក្នុងកិច្ចប្រជុំសភា ប្រជាជន ជាតិ ប្រចាំឆ្នាំ កាលពីឆ្នាំមុនថា លោកស្រីនឹង មិន ឈរឈ្មោះទៀត នោញទេ។ សន្ទស្សន៍ Hang Seng របស់ហុងកុងបានកើនឡើងដល់ ១.៦% បន្ទាប់ពីការប្រកាសរបស់លោកស្រី ។

លោកស្រីបានបញ្ជាក់ថា “នេះ ជា សំណួរនៃបំណង ប្រាថ្នា និង សេចក្តី ប្រាថ្នាផ្ទាល់ខ្លួនរបស់ ខ្ញុំ ។ ក្តីប្រាថ្នា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនរបស់ខ្ញុំ គឺផ្អែកទាំងស្រុងលើការពិចារណារបស់គ្រួសារខ្ញុំ នេះជាអ្វី ដែលខ្ញុំបាន ប្រាប់រដ្ឋាភិបាល ប្រជាជនកណ្តាល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top