ព័ត៌មានអន្តរជាតិ

កំហឹងជាសកល កំពុងផ្ទុះឡើង ខណៈអ៊ុយក្រែនថា មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់គៀវ

តូក្យូ ៖ ភាពតក់ស្លុត និងការថ្កោលទោស បានរីករាលដាលពាស ពេញពិភពលោក ខណៈដែលអាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានរកឃើញសាកសពជនស៊ីវិលចំនួន ៤១០នាក់ នៅក្នុងតំបន់គៀវ បន្ទាប់ពីការដកទ័ពរបស់រុស្ស៊ី ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូ ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើកម្មវិធីព័ត៌មានអាមេរិក ប៉ុន្ដែក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការចោទប្រកាន់នេះ។

វីដេអូ និងរូបភាពបង្ហាញពីសាកសព ដែលរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Bucha ទីក្រុងមួយនៅជិតទីក្រុងគៀវ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់ CNN ឲ្យដឹងថា “អ្នកមិនអាចជួយបានទេ ប៉ុន្តែឃើញរូបភាពទាំងនេះ ដូចជាត្រូវមួយកណ្តាប់ដៃដល់ពោះវៀន” ។

លោកបានលើកឡើងថា “ចាប់តាំងពីការឈ្លានពានមក ពួកយើងបានចេញមក ហើយនិយាយថា យើងជឿថា កងកម្លាំងរុស្ស៊ី បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយយើងបានធ្វើការ ដើម្បីចងក្រងឯកសារនោះ” ។

មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ពួកគេបានស្នើសុំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ដែលអាចកើតមាននៅក្នុងទីក្រុង Bucha និងតំបន់ផ្សេងទៀតនៅជិតទីក្រុងគៀវ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទាហានរុស្ស៊ី បានដកខ្លួនចេញពីទីក្រុង Bucha កាលពីថ្ងៃពុធមួយថ្ងៃមុន ពេលដែលខ្លួនបានឲ្យដឹងថា អភិបាលក្រុង បានបញ្ជាក់ នៅក្នុងវីដេអូមួយអំពីការដកកងកម្លាំងរុស្ស៊ី ហើយមិនបាននិយាយអំពីការ ស្លាប់របស់ជនស៊ីវិលនោះទេ ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top