ព័ត៌មានអន្តរជាតិ

ប្រទេសចិន នឹងបន្តជំរុញកិច្ច សហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងចំណោមប្រទេស BRICS

ប៉េកាំង ៖ ប្រទេសចិន នឹង បន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកសារពើពន្ធ និងហិរញ្ញវត្ថុក្នុងចំណោមប្រទេស BRICS នេះបើយោងតាមរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុលោក Liu Kun ។

លោក Liu បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលដំបូង របស់បណ្ដាប្រទេស BRICS ក្នុងឆ្នាំ២០២២ ដែលបានធ្វើឡើងស្ទើរ តែពេញមួយថ្ងៃកាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Liu បានលើកឡើងថា ” ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បណ្តាប្រទេស BRICS បានរក្សាសន្ទុះកិច្ច សហប្រតិបត្តិការដ៏រឹងមាំ និងបានរួមចំណែក យ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព អភិបាលកិច្ច សេដ្ឋកិច្ចពិភពលោក និងជំរុញ ការបន្តឡើងវិញ និងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចពិភពលោក” ។

ចំពេលមានកំណើន សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ស្ថានភាពសកលដ៏ស្មុគស្មាញ និងរារាំងការអភិវឌ្ឍន៍សកលលោក Liu បានអំពាវនាវឱ្យប្រទេស BRICS ផ្តល់ការទទួលខុសត្រូវ របស់ពួកគេ និងពង្រឹងការសម្របសម្រួលគោល នយោបាយម៉ាក្រូ ដើម្បីជំរុញសេដ្ឋកិច្ចពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

លោក Liu បានបន្ដថា ប្រទេសចិន នឹងចាត់វិធានការដូចជាការ ចែករំលែកព័ត៌មាន និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសារពើពន្ធ និងហិរញ្ញវត្ថុរវាងប្រទេស BRICS ។

ប្រទេសចិន នឹងធ្វើការជាមួយប្រទេស សមាជិកផ្សេងទៀត ដើម្បីសម្រេចបានលទ្ធផល ជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការ សារពើពន្ធ និងហិរញ្ញវត្ថុ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូល BRICS លើកទី១៤ ដែលនឹងធ្វើជាម្ចាស់ផ្ទះ ដោយប្រទេសចិននៅឆ្នាំនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ Liu និងទេសាភិបាលធនាគារ កណ្តាលរបស់ប្រទេសចិន Yi Gang ហើយឃើញមានការ ចូលរួមពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលមកពីប្រទេស BRICS ផ្សេងទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top