បរទេស៖ យោងតាមការលើកឡើង ដោយប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថា ការប៉ុនប៉ងដែលមិនជោគជ័យ ដោយកងកម្លាំងអ៊ុយក្រែននិងក្រុមបណ្តាលោកខាងលិច ដើម្បីកំទេចរុស្សីកំពុងប្រែក្លាយទៅជា សកម្មភាពភេវរកម្ម។
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹង មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក Putin បានគូសបញ្ជាក់ពីគំនិត របស់លោកថាកិច្ចការងារអទីភាពរបស់អឺរ៉ុប និងសហរដ្ឋអាមេរិកចំពោះរុស្សី និងប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន នោះគឺបាននឹងកំពុងប្រែផ្លាស់ប្តូរទាំងស្រុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
លោកបន្តថា៖ ក្រុមមន្ត្រីជាន់ខ្ពស់របស់អឺរ៉ុប និងអាមេរិកបានធ្វើសកម្មភាពកាទូតដ៏ចម្លែក តាមរយៈការជម្រុញឲ្យអ៊ុយក្រែនធ្វើអ្វីគ្រប់យ៉ាង និងឲ្យអស់ពីលទ្ធភាពក្នុងការ យកឈ្នះឲ្យបាននៅលើសមរភូមិ។
គួរឲ្យដឹងដែរថាលោក Putin បានធ្វើការលើកឡើងនេះសំដៅទៅលើក្រុមមន្ត្រីកំពូលរបស់អឺរ៉ុបលោក Josep Borrell ដែលបានបំពេញទស្សនកិច្ច នៅក្នុងទីក្រុងគៀវ ដែលធ្លាប់បានថ្លែងថា៖ សង្គ្រាមនេះត្រូវតែយកឈ្នះគ្នា នៅលើសមរភូមិប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី