ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ ថាមពល បរិមណូអន្តរជាតិ ចាប់ផ្តើមធ្វើសន្និសីទ អន្តរជាតិ ជាលើកដំបូងរបស់ខ្លួន ស្តីអំពីច្បាប់នុយក្លេអ៊ែរ

VIENNA ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ ហៅកាត់ថ (IAEA) បានចាប់ផ្តើមសន្និសីទ អន្តរជាតិលើកដំបូង របស់ខ្លួនស្តីពីច្បាប់នុយក្លេអ៊ែរ ។

មេធាវី តំណាងអាជ្ញាធរជាតិ អង្គការអន្តរជាតិ ឧស្សាហកម្មនុយក្លេអ៊ែរ និងសង្គមស៊ីវិលមកពីប្រទេស ចំនួន១២៧ កំពុងចូលរួមនៅក្នុង “សន្និសីទអន្តរជាតិ ស្តីពីច្បាប់នុយក្លេអ៊ែរ ដោយធ្វើការជជែកដេញ ដោលជាសកល” លើកដំបូងរបស់ IAEA ដើម្បីពិភាក្សា អំពីបញ្ហា ដែលកំពុងកើតមាន និងនិន្នាការ នៃច្បាប់នុយក្លេអ៊ែរ និងក្របខ័ណ្ឌច្បាប់ ដែលអាចអនុវត្តបាន ។ នេះបើតាមសេចក្តីថ្លែង ការណ៍របស់ IAEA បានឲ្យដឹងដូច្នេះ ។

លោក Rafael Grossi អគ្គនាយក IAEA បានឲ្យដឹងនៅក្នុងសន្ទរកថា ការបើករបស់គាត់នៅក្នុងសន្និសីទថា ច្បាប់នុយក្លេអ៊ែរ គឺ “មិនត្រឹមតែអំពីអាកប្បកិរិយា និងការប្រតិបត្តិតាមគោលគំនិត និងគោលការណ៍ច្បាប់សំខាន់ៗ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញ ដោយការអភិវឌ្ឍន៍បច្ចេកវិទ្យាផងដែរ” ។

លោកបានឲ្យដឹងទៀតថា ថាមពលនុយក្លេអ៊ែរជា “កម្លាំងសម្រាប់ភាពល្អប្រសើរជាងមុន” អាចនឹង “បង្កបញ្ហាប្រឈមដែលត្រូវដោះស្រាយ” ។

លោក Dong Baotong អនុប្រធានអាជ្ញាធរ ថាមពលបរមាណូចិន បានលើកឡើងនៅក្នុងវេទិកាមួយ នៅខាងក្រៅសន្និសីទនេះថា ប្រទេសចិន បានបង្កើតប្រព័ន្ធច្បាប់នុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបច្ចុប្បន្នកំពុងបង្កើតច្បាប់ ថាមពលបរមាណូ ដើម្បីការពារការអភិវឌ្ឍដោយសន្តិវិធី និងការប្រើប្រាស់បរមាណូ និងថាមពល ។

លោក Dong បានឲ្យដឹងផងដែរថា ប្រទេសចិន មានឆន្ទៈចែករំលែកជាមួយប្រទេសដទៃទៀត នូវបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍន៍ និងច្បាប់នៃវិស័យ ថាមពលនុយក្លេអ៊ែរស៊ីវិល ។

គួរបញ្ជាក់ថា សន្និសីទ IAEA ដែលរួមមានវេទិកា ការតាំងពិពណ៌ និងកិច្ចប្រជុំក្រៅប្រព័ន្ធផ្សេងទៀត នឹងដំណើរការរហូតដល់ថ្ងៃសុក្រ ៕

To Top