ព័ត៌មានអន្តរជាតិ

Updated៖ អ៊ុយក្រែន ចោទរុស្ស៊ី ថា បង្ខូចផែនការនៃការនាំចូលឧស្ម័ន ទៅកាន់ប៉ូឡូញ

វ៉រស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថាទីក្រុងគៀវ បានចោទប្រកាន់រុស្ស៊ី ពីការបង្ខូចផែនការរបស់ប្រទេសតំបន់អឺរ៉ុប ដោយការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន ដល់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី ខណៈដែលវិបត្តិនៅអ៊ុយក្រែនកាន់តែខ្លំាងឡើងៗ ជាមួយនឹងភាពតានតឹងបានកើនឡើងនៅជិតប្រទេសម៉ុលដាវី ហើយទីក្រុងម៉ូស្គូបានព្រមានលោកខាងលិចឱ្យបិទផ្អាកដំណើរការនេះ។


សមាជិកអង្គការ NATO និងជាគូបដិបក្ខវិមានក្រឹមឡាំងដ៏រឹងមាំ គឺ ប៉ូឡូញ ស្ថិតក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុប ដែលស្វែងរកការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុត ប្រឆាំងនឹងរុស្សី សម្រាប់ការឈ្លានពានរបស់ខ្លួន ។ សមាជិកសម្ព័ន្ធមិត្តប៊ុលហ្គារី គឺស្ទើរតែទាំងស្រុងផ្អែកលើការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ។


ក្រុមហ៊ុន PGNiG ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសប៉ូឡូញ បានឲ្យដឹងថា ការផ្គត់ផ្គង់ពីក្រុមហ៊ុនថាមពលយក្ស Gazprom តាមរយៈអ៊ុយក្រែន និងប៊ែលឡារុស្ស នឹងត្រូវកាត់បន្ថយនៅថ្ងៃពុធ ប៉ុន្តែក្រុងវ៉រស បានលើកឡើងថា ខ្លួនមិនចាំបាច់ទាញយកទុនបំរុងទេ ហើយការផ្ទុកឧស្ម័នរបស់ខ្លួនក៏មាន៧៦ភាគរយដែរ ។

រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខថាមពលលោក Piotr Naimski បានលើកឡើងថា “ប្រព័ន្ធឧស្ម័ននៅក្នុងប្រទេសប៉ូឡូញមានតុល្យភាព ហើយអតិថិជនអាចមានអារម្មណ៍ថា មានសុវត្ថិភាព” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top