ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះ ចម្បាំងចិន បើកសមយុទ្ធយោធា នៅភាគខាងលិច ឈូងសមុទ្រ ប៉ាស៊ីហ្វិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់ AP កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងចិន Liaoning បានចូលរួមក្នុង សមយុទ្ធយោធាមួយ ដែលមានឈ្មោះថា realisitc combat នៅតំបន់ភាគខាងលិច នៃឈូងសមុទ្រប៉ាស៊ីហ្វិក ។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងយោធារបស់ចិន និងត្រូវបានបង្ហោះនៅលើបណ្តាញ សង្គមផងនោះបានឲ្យដឹងទៀតដែរថា បេសកកម្មយោធានេះ គឺត្រូវបានទទួលការអនុញ្ញាតិ ឲ្យដោយច្បាប់អន្តរជាតិ និង អនុវត្តទៅ តាមដំណើរការដែលបានសុំ ដោយមិនមានបំណង ឬសំដៅទៅលើភាគីណាមួយ ផ្សេងទៀតឡើយ ។

ទោះបីជាយ៉ាង ណាក្តីប្រភពដដែល បានសរសេរថា បេសកកម្មយោធា របស់ចិន ជាពិសេសកងកម្លាំងយោធាជើងទឹក របស់ចិននេះគឺ កំពុងបង្ហាញ បានថារដ្ឋាភិបាលក្រុងប៉េកាំងកំពុងស្វែង រកឱកាសដើម្បអាចជំនួស តំណែងជាអ្នកមានអំណាចជាងគេផ្នែកយោធា នៅក្នុងតំបន់អាស៊ីដែលពីមុនធ្លាប់ ជាសហរដ្ឋអាមេរិកនោះ ។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា បច្ចុប្បន្នបើនិយាយ ពីតួលេខ នៃចំនួននាវាចម្បាំង គឺចិនជាអ្នកនៅកំពូល គេខណៈដែលអាមេរិក ជាអ្នកមាននាវាចម្បាំង ប្រកបដោយ បច្ចេកវិទ្យាខ្ពស់គិតទាំងនាវា មុជទឹកផងហើយលើសពីនេះ ទីតាំងមូលដ្ឋាន ទ័ពច្រើន នៅក្នុងតំបន់ ខណៈដែលយុទ្ធ សាស្ត្រ នៃការប្រកួតប្រជែង ដែលត្រូវបានកំពុងផ្តោតយកចិត្តទុកដាក់ រវាងភាគីទាំងពីរនោះ គឺជាតំបន់សមុទ្រចិន ភាគខាងត្បូងតែម្តង ៕

ប្រែសម្រួល៖ស៊ុនលី

To Top