ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្តបដិសេធមិនប្រកាស សង្គ្រាមជាផ្លូវការឡើយ ជាមួយនឹងអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សនស៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅតែបន្តធ្វើការបដិសេធថា នឹងមិនប្រកាសសង្គ្រាមជាផ្លូវការឡើយ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលើកឡើងថា វាគឺជារឿងដែលមិនទំនង នឹងគួរឲ្យធ្វើឡើយ។

គិតមកដល់ពេលនេះតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ រុស្សីតែងតែបដិសេធថា វាគឺជាសង្គ្រាមប៉ុន្តែជំនួសមកវិញថា នេះគ្រាន់តែជាបេសកកម្ម ពិសេសរបស់រុស្សីឬ Special Military Operation ប៉ុណ្ណោះប៉ុន្តែចុងក្រោយនេះលោកខាងលិច បានដាក់ការសង្ស័យថា លោកប្រធានាធិបតី Vladimir Putin នឹងអាចប្រកាសយកថ្ងៃទី៩ ខែឧសភា គឺជាការប្រកាសសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន។

ជាការឆ្លើយតបអ្នកនាំពាក្យ របស់វិមានក្រមឡាំងលោក Dmitry Peskov បានហៅព័ត៌មានដែលបានចេញផ្សាយ ទាំងនោះថាគឺជារឿងមិនពិតនោះឡើយ។

គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បានអះអាងថានាថ្ងៃទី៩ ខែឧសភា ចំថ្ងៃប្រារព្ធពិធី May Day ដែលជឿជាក់ថារុស្សីនឹង ធ្វើការចល័តទ័ពយ៉ាងច្រើនបន្ថែមទៀត ក្នុងការរុញច្រានចូលទៅ ក្នុងប្រទេសអ៊ុយក្រែន កាន់តែខ្លាំងឡើង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top