ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងមិនធ្វើកិច្ចព្រមព្រៀង ណាមួយជាមួយរុស្ស៊ីនោះឡើយ បើធ្វើឲ្យជម្លោះសព្វថ្ងៃជាប់គាំង

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្រុងគៀវ នឹងមិនយល់ព្រម ចំពោះកិច្ចព្រមព្រៀងណាមួយ ដែលនឹងនាំឱ្យមាន “ជម្លោះជាប់គាំង” ជាមួយប្រទេសរុស្ស៊ីនោះទេ។

លោក Zelensky បានលើកឡើងថា “យើងនឹងមិនដោះស្រាយជម្លោះ ដែលបង្កកនោះទេ ខ្ញុំប្រឆាំងនឹងវា។ យើងប្រាកដជាមិនមានឯកសារបែបនេះទេ” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក Zelensky បានបន្ដថា កិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានបញ្ចប់ដំណាក់កាលយោធាដ៏ខ្លាំងក្លានៃជម្លោះនៅតំបន់ Donbass កាលពីប៉ុន្មានឆ្នាំមុន បង្ហាញថាគ្មានប្រសិទ្ធភាព។

លោក Zelensky បានបន្ថែមថាប្រទេសរុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុង Minsk នៅពេលដែលវាវាយប្រហារអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។

កិច្ចព្រមព្រៀងទីក្រុង Minsk ដែលសម្រេច បានក្នុងខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ រៀងគ្នា បានគូសបញ្ជាក់ ពីជំហានដែលត្រូវការ ដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ Donbass ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើម នៅក្នុងខែមេសា ឆ្នាំ២០១៤៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top