ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បំពានដែនអាកាសហ្វាំងឡង់ ខណៈទីក្រុង Helsinki កំពុងពិចារណាដេញថ្លៃ សមាជិកភាពអង្គការ NATO

ហ្វ្រាំងឡង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធឧទ្ធម្ភាគចក្រកងទ័ពរុស្ស៊ី១គ្រឿង បានហោះបំពានដែនអាកាស របស់ប្រទេសហ្វាំងឡង់ ក្រសួងការពារជាតិហ្វាំងឡង់ បានលើកឡើងដូច្នេះ ខណៈដែលប្រទេសនេះ កំពុងពិចារណាលើការដេញថ្លៃ សមាជិកភាពដ៏មានសក្តានុពល របស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង រឹហៅកាត់ថា (NATO) ដែលខ្លួនសង្ឃឹមថា នឹងកាន់តែឆាប់រហ័ស ។

អ្នកនាំពាក្យក្រសួង បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា “ប្រភេទយន្តហោះនេះគឺជាឧទ្ធម្ភាគចក្រ Mi-17 ហើយជម្រៅនៃការសង្ស័យថា មានការរំលោភបំពាន គឺប្រហែល ៤ទៅ៥គីឡូម៉ែត្រ” ។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃពុធ វេលាម៉ោង១០និង៤០នាទីព្រឹកម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង៤០នាទីព្រឹកម៉ោងសកល ។

គួរបញ្ជាក់ថា នេះជាការរំលោភដែន អាកាសរុស្ស៊ីលើកទី២ នៅក្នុងឆ្នាំនេះ បន្ទាប់ពីកាលពីខែមេសាកន្លងទៅ ដែលពួកគេទាំង២ បានចូលមកក្រោយសង្គ្រាមនៅអ៊ុយក្រែន ។

យន្តហោះដឹកជញ្ជូនជនស៊ីវិល ដែលជាកម្មសិទ្ធិរបស់កងទ័ពរុស្ស៊ី បានចូលដែនអាកាសហ្វាំងឡង់មួយរយៈពេលខ្លីកាលពីថ្ងៃទី៨ មេសា ។

អ្នកជំនាញបានព្រមានថា ហ្វាំងឡង់ និងស៊ុយអែត ទំនងជាត្រូវទទួលរងនូវការជ្រៀតជ្រែកពីរុស្ស៊ី ខណៈដែលពួកគេពិចារណា ថាតើ ត្រូវចូលរួមជាមួយអង្គការ NATO ជាការរារាំងប្រឆាំងនឹងការឈ្លានពាន ពីប្រទេសជិតខាងភាគខាងកើត របស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top