ព័ត៌មានអន្តរជាតិ

វាជារឿងមិនសមហេតុផល ដែលបន្ទោសចិន ចំពោះជម្លោះរុស្ស៊ី និងអ៊ុយក្រែន

ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng បាននិយាយកាលពីថ្ងៃសុក្រថា ការចោទប្រកាន់លើប្រទេសចិន ពីការទទួលខុសត្រូវចំពោះវិបត្តិអ៊ុយក្រែន គឺជារឿងមិនសមហេតុផល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Le បានធ្វើការកត់សម្គាល់ នៅពេលថ្លែងសុន្ទរកថា នៅឯកិច្ចសន្ទនាតាមអ៊ីនធឺណិត នៃក្រុមអ្នកគិតពិភពលោកនៃ ២០ ប្រទេស។ លោកបានលើកឡើងថា ចំពោះវិបត្តិអ៊ុយក្រែន មនុស្សមួយចំនួនបានធ្វើការ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន បង្ខូចទ្រង់ទ្រាយជំហររបស់ចិន និងព្យាយាមធ្វើឱ្យចិនទទួលកំហុស ចំពោះទង្វើរបស់ខ្លួន។

លោកបានបន្ដថា មនុស្សមួយចំនួនបានបំភ្លៃពាក្យ នៃសេចក្តីថ្លែងការណ៍រួមចិន-រុស្ស៊ីនាពេលថ្មីៗនេះ ហើយបានបកស្រាយខុសថា “មិត្តភាពគ្មានដែនកំណត់ ហើយកិច្ចសហប្រតិបត្តិការ គ្មានតំបន់ហាមឃាត់” ដែលមានន័យថា ប្រទេសចិនបាន “ដឹងជាមុន” នៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយថែមទាំងបាន គាំទ្រវាដូច្នេះ ពួកគេបានសន្និដ្ឋានថា ចិនត្រូវតែទទួលខុសត្រូវ ចំពោះជម្លោះ។

លោក Le បានបញ្ជាក់ថា “នេះជារឿងមិនទំនងទាល់តែសោះ” ដោយបន្ថែមថា ចិនមិនពាក់ព័ន្ធនឹងជម្លោះនោះទេ គឺនៅតែមានអ្នកបង្កើតវាតិចជាង។ ដូច្នេះតើចិន អាចទទួលខុសត្រូវដោយរបៀបណា?

លោក Le បានកត់សម្គាល់ថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺផ្អែកលើគោលការណ៍ នៃការមិនចងសម្ព័ន្ធភាព ការមិនប្រឈមមុខ និងការមិនកំណត់គោលដៅ របស់ភាគីទីបី ហើយវាមិនស្ថិតនៅក្រោមឥទ្ធិពល របស់ភាគីទីបីណាមួយឡើយ។ ការពិពណ៌នាអំពីភាព “គ្មានដែនកំណត់” និង “គ្មានតំបន់ហាមឃាត់” ចាប់យកស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទំនាក់ទំនងចិន-រុស្ស៊ី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top