ព័ត៌មានអន្តរជាតិ

យូអិន ថ្កោលទោសការបញ្ជា របស់ក្រុមតាលីបង់ ឱ្យស្ត្រីអាហ្វហ្គានីស្ថាន បិទមុខនៅទីសាធារណៈ

យូអិន៖ អង្គការសហប្រជាជាតិ បានថ្កោលទោសមេដឹកនាំ តាលីបង់អាហ្វហ្គានីស្ថាន ចំពោះការបញ្ជាឱ្យស្ត្រីបិទមុខ របស់ពួកគេនៅទីសាធារណៈ ដែលជាការរឹតបន្តឹងចុងក្រោយបង្អស់ ដែលកើនឡើងដែលបានជំរុញឱ្យ មានប្រតិកម្មតបតពីសហគមន៍អន្តរជាតិ និងប្រជាជនអាហ្វហ្គានីស្ថានជាច្រើន។

ក្រសួងរបស់តាលីបង់ សម្រាប់ការផ្សព្វផ្សាយគុណធម៌ និងការការពារអនុបានបោះផ្សាយក្រឹត្យមួយ ពីមេដឹកនាំកំពូលនៃចលនាគឺ Hibatullah Akhundzada ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃសៅរ៍។

UNAMA ដែលជាបេសកកម្មរបស់ អង្គការសហប្រជាជាតិ ប្រចាំនៅអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ដោយថាខ្លួនកំពុងស្វែងរក កិច្ចប្រជុំជាមួយក្រុមនេះ ហើយនឹងពិភាក្សាអំពីការឆ្លើយតប ជាអន្តរជាតិកាន់តែទូលំទូលាយ ចំពោះក្រឹត្យនេះ។

ក្រឹត្យនេះបានបញ្ជាក់ថា “ស្ត្រីដែលមិនចាស់ពេក ឬក្មេងត្រូវបិទមុខលើកលែង តែភ្នែកតាមការណែនាំរបស់ Sharia ដើម្បីចៀសវាងការបង្កហេតុ ពេលជួបបុរសដែល មិនមែនជាម៉ារ៉ាម (សាច់ញាតិបុរសពេញវ័យជិតស្និទ្ធ )។

ប្រភពបានបន្ថែមថា ប្រសិនបើស្ត្រីមិនមានការងារ សំខាន់នៅខាងក្រៅទេនោះ “ពួកគេនៅផ្ទះប្រសើរជាង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

អ្នកនាំពាក្យបានឲ្យដឹងថា ឪពុក ឬសាច់ញាតិជិតបំផុតរបស់ស្ត្រី ដែលមិនគោរពតាមនឹងប្រឈមមុខនឹង ការជាប់ពន្ធនាគារ ឬការបណ្តេញចេញពីការងាររបស់រដ្ឋាភិបាល។ ពួកតាលីបង់ ក៏បានព្រមានថា បរទេសគួរគោរព ការសម្រេចចិត្ត របស់ពួកតាលីបង់។

រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយគុណធម៌ និងការពារលោក Mohammad Khalid Hanafi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា កុំដាក់សម្ពាធបន្ថែមទៀត ពីព្រោះប្រវត្តិសាស្ត្រ គឺជាសាក្សី អាហ្វហ្គានីស្ថាននឹងមិនរង ផលប៉ះពាល់ដោយសម្ពាធនោះទេ “យើងសូមអំពាវនាវ ដល់ពិភពលោកឲ្យ សហការជាមួយរដ្ឋអ៊ីស្លាមអេមីរ៉ាត និងប្រជាជន អាហ្វហ្គានីស្ថាន កុំរំខានយើង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top