ព័ត៌មានអន្តរជាតិ

លោកXi Jinpingប្រធានរដ្ឋចិន លើកឡើងពីក្តីសង្ឃឹម៤ ចំណុច ចំពោះសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិន

ថ្ងៃទី១០ ខែឧសភា នៅក្នុងមហាសន្និបាតអបអរសាទរ ខួប១០០ឆ្នាំ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន លោកXi Jinping ប្រធានរដ្ឋចិន បានថ្លែងថា នៅក្នុងដំណើរការថ្មី តើរៀបធ្វើយ៉ាងម៉េច ទើបអាចឱ្យយុវជនសាមគ្គីគ្នា និងបំផុសគ្នា ដើម្បីខិតខំតស៊ូ សម្រាប់សម្រេចសុបិនចិន ស្តីពីការសម្រេចគោលដៅ១០០ឆ្នាំ ទី២ និងការស្តារភាពរុងរឿង ដ៏មហិមា របស់ប្រជាជាតិចិន ឡើងវិញ វាជាបញ្ហាធំសំខាន់ ដែលចលនាយុវជន និងការងារយុវជនចិន ក្នុងយុគសម័យថ្មី ចាំបាច់ត្រូវឆ្លើយតប ។

ផ្ទាំងពាណិជ្ជកម្ម

លោកXi Jinpingបានលើកឡើង ពីក្តីសង្ឃឹម៤ចំណុចចំពោះសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន ទី១ ប្រកាន់ខ្ជាប់ការ បណ្តុះបណ្តាល ធនធានមនុស្សសម្រាប់ បក្សកុម្មុយនិស្តចិន ក្លាយទៅជាសាលានយោបាយ ដែលណែនាំគំនិត របស់យុវជនចិន ឱ្យវិវឌ្ឍរីកចម្រើនជាប់ជានិច្ច។ទី២ ទទួលបន្ទុកដោយម្ចាស់ការ ក្លាយទៅជាកម្លាំងឈានមុខ ដែលរៀបចំ ឱ្យយុវជនចិនខិតខំតស៊ូជារៀងរហូត ។ ទី៣ យកចិត្តទុកដាក់ដល់យុវជនចិន ក្លាយទៅជាចំណងនិង ស្ពានដ៏រឹងមាំបំផុត សម្រាប់បក្ស កុម្មុយនិស្តចិន ប្រាស្រ័យទាក់ទងជាមួយយុវជន ។ ទី៤ ហ៊ានធ្វើបដិវត្តន៍ខ្លួន ធ្វើជាអង្គការឆ្នើម ដែលអនុវត្តតាមការណែនាំ របស់បក្សកុម្មុយនិស្តចិនក្នុងយុគ សម័យថ្មីជាប់ជានិច្ច ៕

To Top