ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ជានិច្ចកាលជោគវាសនា របស់យុវជន តែងតែមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយនិង សម័យកាល

ថ្ងៃទី ១០ ខែឧសភា មហាសន្និបាតអបអរខួបទី ១០០ នៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ការប្រារព្ធពិធីអបអរខួបទី ១០០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយ និស្តនិយមចិនគឺ ដើម្បីលើកទឹកចិត្តយុវជន ជាសមាជិក នៃសម្ព័ន្ធនេះឱ្យដើរឆ្ពោះ ទៅមុខដោយក្លាហាន ក្នុងដំណើរថ្មីនៃការសម្រេចសុបិនចិន ស្តីពីការស្តារភាព រុងរឿងដ៏មហិមា របស់ប្រជាជាតិចិនឡើងវិញ ។

លោក Xi Jinping បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏រឹងមាំ របស់បក្សកុម្មុយនិស្តចិន សម្ព័ន្ធយុវជនកុម្មុយនិស្ត និយមបានដឹកនាំយុវជនមួយ ជំនាន់ ហើយមួយជំនាន់ទៀត ឱ្យពង្រឹងជំនឿចិត្ត យ៉ាងមុតមាំ ធ្វើតាមការណែនាំរបស់បក្ស និងរួមចំណែកក្នុងការដណ្តើមបាន ឯករាជ្យជាតិ និងការ រំដោះប្រជាជន ព្រមទាំងសម្រេចបាននូវភាពរុងរឿង របស់ប្រទេសជាតិនិង សុភមង្គលរបស់ប្រជាជន ដែលបានរួមគ្នាចារទំព័រ យុវ័យថ្មីក្នុង ដំណើរស្តារភាព រុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។ ប្រវត្តិសាស្ត្រនិងការអនុវត្តជាក់ស្តែង បានបង្ហាញយ៉ាងពេញលេញថា សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន ជាក្រុមឈានមុខ នៃចលនាយុវជនចិន ជាជំនួយការនិង ជាកងទ័ពបម្រុង ដែលអាចទុកចិត្តបានរបស់បក្ស !

To Top