ព័ត៌មានអន្តរជាតិ

លោក Zelensky និងលោក Scholz ពិភាក្សាគ្នាអំពីជំនួយ សម្រាប់អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានជួបពិភាក្សាគ្នាជាមួយនឹង អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz អំពីបញ្ហាជំនួយផ្នែកយោធា សម្រាប់អ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែ Zelensky បានបន្តដែរថា៖ ពួកយើងពិតជាអរគុណខ្លាំងណាស់ ចំពោះកិច្ចពិភាក្សាថ្នាក់កំពូលជាមួយ នឹងអាល្លឺម៉ង់និងការព្យាយាម ប្រឹងប្រែងរបស់អាល្លឺម៉ង់ ក្នុងការគាំទ្រមកដល់យើង។

ក្នុងកិច្ចពិភាក្សានោះផងដែរ ភាគីទាំងសងខាងក៏លើកឡើង យកបញ្ហាទណ្ឌកម្មប្រឆាំងទៅនឹងរុស្សី ជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែន ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង ប្រទេសអ៊ុយក្រែន និងប្រទេសរុស្សីចំពោះបញ្ហា វិស័យថាមពលផងដែរ។

លោក Scholz ក៏បានថ្លែងការចូលរួម រំលែកទុក្ខជាមួយនឹងលោក Zelensky ក្រោយដំណឹងនៃការបាត់បង់ជីវិត អតីតប្រធានាធីបតីអ៊ុយក្រែនដំបូងគេក្រោយ សម័យសហភាពសូវៀតលោក Leonid Kravchuk ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top