ព័ត៌មានអន្តរជាតិ

កាសែតហ្វាំងឡង់៖ រុស្ស៊ីអាចបញ្ឈប់ការ ផ្គត់ផ្គង់ហ្គាសឱ្យហ្វាំងឡង់

បរទេស៖ កាសែតហ្វាំងឡង់ឈ្មោះ Iltalehti បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ប្រទេសរុស្ស៊ីអាចបញ្ឈប់ការផ្តល់ ឧស្ម័នធម្មជាតិដល់ប្រទេសហ្វាំងឡង់ ដោយសារតែការប៉ុនប៉ងរបស់ប្រទេសនេះ ដើម្បីចូលរួមជាមួយអង្គការណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបានកត់សម្គាល់ពីការព្រួយបារម្ភពីមុនក្នុងចំណោម សាធារណជនហ្វាំងឡង់ដែលថា ប្រទេសរុស្ស៊ីអាចបិទឧស្ម័ននៅថ្ងៃទី ២៣ ខែឧសភា ដែលជាកាលបរិច្ឆេទផុតកំណត់ សម្រាប់ការទូទាត់បន្ទាប់។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ អឺរ៉ុបរបស់ប្រទេសហ្វាំងឡង់ លោកស្រី Tytti Tuppurainen បានប្រាប់កាសែត Helsingin Sanomat នាពេលថ្មីៗនេះថា ប្រទេសហ្វាំងឡង់មិនមានបំណង ព្រមព្រៀងចំពោះគម្រោងទូទាត់ឧស្ម័ន ដែលមានមូលដ្ឋានលើប្រាក់រូប្លថ្មីរបស់រុស្ស៊ីនោះទេ។

រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Kaikkonen បានធ្វើអត្ថាធិប្បាយលើបញ្ហានេះ នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយកាសែត Iltalehti ប្រចាំថ្ងៃនៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា “វាជាសំណួរល្អណាស់ ពីទិសដៅដែលឧស្ម័នអាចត្រូវបានកាត់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top