ព័ត៌មានអន្តរជាតិ

Update៖ ក្រុមអ្នកជំនាញអះអាងថា យោធារុស្ស៊ី នៅតែបន្តវាយលុយនៅតំបន់ ភាគខាងកើតអ៊ុយក្រែន

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា នៅគ្រាដែលរុស្ស៊ីបានផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ខ្លួន ទៅកាន់តំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការ ដណ្តើមយកទីក្រុងគៀវ ហើយប្រទេសមហាអំណាច លោកខាងលិចភ័យខ្លាចការវាយលុក ដែលនឹងឃើញកងកម្លាំងអ៊ុយក្រែន ដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃ ។

អ្នកជំនាញបានលើកឡើងថា ប៉ុន្តែការធ្វើផែនការមិនល្អ ការស្លាប់ និងរបួសច្រើន និងមានក្រមសីលធម៌ទាប បានធ្វើឱ្យក្តីសង្ឃឹមរបស់រុស្ស៊ី ទទួលបានជ័យជម្នះយ៉ាងរហ័សជាថ្មីម្តងទៀត ។

អ៊ុយក្រែន ថែមទាំងអាចរុញកងទ័ពរបស់ក្រុងម៉ូស្គូ ចេញពីទីក្រុង Kharkiv ភាគខាងជើង ហើយនៅជួរមុខភាគខាងកើត ដ៏សំខាន់របស់កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ហាក់ដូចជាកំពុងឈាន ទៅរកភាពទ័លច្រក ។

លោក Mark Cancian មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ថា (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា “ការរំពឹងទុក គឺនៅគ្រាដែលពួកគេត្រលប់ពីទីក្រុងគៀវ ពួកគេនឹងចាប់ផ្តើមការវាយលុក តាមបែបសូវៀតតែម្តង” ។ “វាមិនបានកើតឡើងទេ” ។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពលោកខាងលិចបានលើកឡើងថា ទាហានរុស្ស៊ី រហូតដល់ ១២.០០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះខណៈដែលទីក្រុង គៀវ បានដាក់ចំនួន២៥.០០០នាក់ ។

ការខាតបង់ដ៏ធំបែបនេះបានធ្វើឱ្យ ប៉ះពាល់ដល់សមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការរកគ្រាប់បាល់ជ័យជម្នះឲ្យបាន បើទោះបីជាមានប្រតិបត្តិការ ថយក្រោយក៏ដោយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top