ព័ត៌មានអន្តរជាតិ

លោក Lee Ka Chiu ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលមជ្ឈិមចិន សម្រាប់ការតែងតាំងលោក ជាប្រធានរដ្ឋបាល នៃតំបន់រដ្ឋបាល ពិសេសហុងកុង

កាលពីថ្ងៃទី ២០ ខែឧសភា លោក Lee Ka Chiu ដែលត្រូវបានតែងតាំងជាប្រធានរដ្ឋបាល នៃតំបន់រដ្ឋបាលពិសេសហុងកុង បានចេញសេចក្តីថ្លែងការណ៍ ដោយថ្លែងអំណរគុណ ដល់រដ្ឋាភិបាលមជ្ឈិមចិន ដែលបានតែងតាំងលោកជាប្រធានរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាល ពិសេសហុងកុង ។
លោកបានថ្លែងថា លោកនឹងខិតខំបំពេញ កាតព្វកិច្ចរបស់ខ្លួន ផ្តោតសំខាន់លើការជួយដោះស្រាយ បញ្ហារបស់ប្រជាជន ធ្វើឱ្យសង្គមសាមគ្គីគ្នា ដើម្បីរួមគ្នាកសាងតំបន់ហុងកុង ដែលប្រកប ដោយកម្លាំងរស់រវើក ក្តីសង្ឃឹម កាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ មានក្តីស្រឡាញ់និងសុខ ដុមរមនា ។

នៅថ្ងៃដដែលនោះ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញ អង្គលើកទី៧ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ហើយបានសម្រេចចិត្ត តែងតាំងលោក Lee Ka Chiu ជាប្រធានរដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាល ពិសេសហុងកុង ។

សូមបញ្ជាក់ថា លោក Lee Ka Chiu បានជាប់ឆ្នោត ដោយមានសំឡេងគាំទ្រច្រើន លើសលប់ក្នុងការបោះឆ្នោត ជ្រើសរើសប្រធានរដ្ឋបាលទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង នៅថ្ងៃទី ៨ ខែឧសភា ។ បន្ទាប់ពីត្រូវបានតែងតាំង ដោយ រដ្ឋាភិបាលមជ្ឈិមចិន លោកនឹងធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ១ ខែកក្កដា ។ អាណត្តិ នៃប្រធានរដ្ឋបាលទី ៦ នៃតំបន់រដ្ឋបាល ពិសេសហុងកុង គឺចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៧ ៕

To Top