ព័ត៌មានអន្តរជាតិ

លោក Wang Yi ធ្វើជាអធិបតី នៃកិច្ចសន្ទនា រវាងរដ្ឋមន្ត្រីការបរទេស BRICS ជាមួយប្រទេសទីផ្សារ រីកចម្រើនថ្មី និងប្រទេស កំពុងអភិវឌ្ឍន៍

លោក Wang Yi សមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើជាអធិបតី នៃកិច្ចសន្ទនា រវាងរដ្ឋមន្ត្រីការបរទេស BRICS ជាមួយនឹងប្រទេស ទីផ្សាររីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ នៅទីក្រុងប៉េកាំង តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ១៩ ខែឧសភា ។ រដ្ឋមន្ត្រីការបរទេស BRICS និងរដ្ឋមន្ត្រី នៃបណ្តាប្រទេសជាភ្ញៀវរួមមាន កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត អាហ្សង់ទីន អេហ្ស៊ីប ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា សេណេហ្គាល់ អេមីរ៉ាតអារ៉ាប់រួម និងថៃ បានចូលរួមក្នុងកិច្ចប្រជុំនេះ ។

ក្នុងកិច្ចសន្ទនា លោក Wang Yi បានថ្លែងថា នៅពេលបច្ចុប្បន្ន ដែលកំពុងជួប ហានិភ័យនិង បញ្ហាប្រឈមជាច្រើន វាមានសារៈសំខាន់ជាងពេលណាៗ ទាំងអស់ ក្នុងការពង្រឹង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សាររីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ។ យើងបានប្រារព្ធកិច្ច ប្រជុំសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស “BRICS បូក” ជាលើកដំបូង ដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS ជាមួយនឹងប្រទេសទីផ្សាររីកចម្រើនថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀត ។

លោក Wang Yi បានលើកឡើង នូវទស្សនៈចំនួនបី ៖ ទីមួយ ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយម ទីពីរ ត្រូវផ្តោតលើការអភិវឌ្ឍ ទីបី ត្រូវប្រកាន់ខ្ជាប់នូវ កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ ៕

To Top