ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី BRICS ជំរុញកិច្ចសហប្រតិបត្តិការ លើបដិវត្តន៍ឧស្សាហកម្មថ្មី

ប៉េកាំង ៖ រដ្ឋមន្ត្រីឧស្សាហកម្ម BRICS បានជួបប្រជុំគ្នាស្ទើរ តែពេញមួយថ្ងៃកាលពីថ្ងៃចន្ទ ដោយអំពាវនាវ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាព ច្នៃប្រឌិតលើបដិវត្តន៍ ឧស្សាហកម្មថ្មី សម្រាប់ការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងលក្ខណៈរឹងមាំ មានសុខភាពល្អ និងមានភាពធន់ ។

កិច្ចប្រជុំរដ្ឋមន្ត្រីឧស្សាហកម្ម BRICS លើកទី៦ បានធ្វើឡើងតាមរយៈវីដេអូភ្ជាប់នៅក្នុងទីក្រុងកំពង់ផែ Xiamen ខេត្ត Fujian ភាគខាងកើតប្រទេសចិន។

BRICS គឺជាអក្សរកាត់ សម្រាប់ប្លុក ទីផ្សារដែលកំពុងរីកចម្រើន ដែលដាក់ជាក្រុមប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងជំនួបនោះ រដ្ឋមន្ត្រីមានការផ្លាស់ប្តូរស៊ីជម្រៅ លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់ជ្រុងជ្រោយ ការផ្លាស់ប្តូរឌីជីថលនៃឧស្សាហកម្មប្រពៃណី និងកិច្ចសហប្រតិបត្តិការលើខ្សែ សង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top