ព័ត៌មានអន្តរជាតិ

Update: រកឃើញសាកសព១៤នាក់ នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះ នៅនេប៉ាល់

Update: ក្រុមអ្នកជួយសង្គ្រោះនេប៉ាល់ បានទាញសាកសពចំនួន ១៤នាក់ ចេញពីបំណែក​នៃយន្តហោះ​ដឹកអ្នកដំណើរមួយគ្រឿង លើភ្នំមួយ ដែលបានបាត់ខ្លួន នៅក្នុងភ្នំហិម៉ាឡៃ ជាមួយនឹងមនុស្ស ២២ នាក់នៅលើយន្តហោះ ដែលអាកាសធាតុអាក្រក់ បានរារាំងដល់ប្រតិបត្តិការសង្គ្រោះ នៅកម្ពស់ 3,800-4,000 ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។

សាកសពទាំង១៤នាក់ គេនៅមិនទាន់កំណត់សញ្ញាណនៅឡើយទេ។ អ្នកដំណើរ ត្រូវគេដឹងថា មានជនជាតិអាឡឺម៉ង់២ នាក់ និងឥណ្ឌា១៤នាក់។

ប្រែសម្រួលដោយ៖ សយ សុភា

Family members and relatives of passengers on board the Twin Otter aircraft operated by Tara Air, weep outside the airport in Pokhara on May 29, 2022. – A passenger plane with 22 people on board went missing in Nepal on May 29, the operating airline and officials said, as poor weather hampered a search operation. (Photo by PRAKASH MATHEMA / AFP)
To Top