ព័ត៌មានអន្តរជាតិ

តួកគី បញ្ចេញសេចក្តីប្រកាស ព្រមានខ្លាំងៗ ចំពោះ អាល្លឺម៉ង់និងបារាំង

បរទេស៖ ក្រសួងការបរទេស នៃប្រទេសតួកគី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការកោះហៅ អគ្គរដ្ឋទូត មកពីប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង ដើម្បីធ្វើការ បញ្ជាក់ពីជំហរ បស់ពួកគេចំពោះសកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយក្រុមប្រឆាំងតួកគី នៅក្រៅប្រទេស ដែលមានឈ្មោះថា PKK ។

កន្លងមករដ្ឋាភិបាលទីក្រុងអង់ការ៉ា បានធ្វើការព្រមានជាច្រើនដងរួចមកហើយ ទៅលើសមាជិកអង្គការណាតូ ទាំងឡាយជាពិសេសចុងក្រោយនេះ គឺប្រទេស ហ្វាំងឡង់និងប្រទេសស៊ុយអែត ដែលកំពុងមានបំណងចង់ ចូលរួមជាសមាជិកណាតូ ដោយបញ្ជាក់ដដែលថា ពួកគេមិនត្រូវចូលរួមសកម្មភាព គាំទ្រដល់អង្គភាព ភេវរកម្ម PKK នេះនោះទេ។

ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក Anadolu កាលពីថ្ងៃអង្គារលោករដ្ឋមន្ត្រី ការបរទេស តួកគី Mevlut Cavusoglo បាន សង្កត់ធ្ងន់ថា តួកគីតែងតែព្រួយបារម្ភ ជានិច្ចចំពោះការកើនឡើង នៃសកម្មភាពរបស់ក្រុម PKK និងអង្គភាពផ្សេងទៀត ដែលស្ថិតនៅក្នុងប្រទេស បារាំងនឹងអាល្លឺម៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top