ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ អាមេរិក បន្ថែមសាំង ទៅលើភ្លើង ដោយការ បន្ដផ្ដល់ជំនួយយោធាដល់ អ៊ុយក្រែន

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុង “បន្ថែមប្រេងទៅក្នុងភ្លើង” ដោយចេតនា និងឧស្សាហ៍ព្យាយាម ដោយបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

លោក Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយអត្ថាធិប្បាយលើផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ផ្គង់អាវុធបន្ថែមដល់ទីក្រុងគៀវថា “ជាក់ស្តែងសហរដ្ឋអាមេរិកពិតជាប្រកាន់ខ្ជាប់នូវគោលនយោបាយប្រយុទ្ធជាមួយរុស្ស៊ី នៅអ៊ុយក្រែន” ។

សហរដ្ឋអាមេរិក បានបង្ហាញកញ្ចប់សព្វាវុធតម្លៃ ៧០០លានដុល្លារនៅថ្ងៃពុធម្សិលមិញនេះ រួមទាំងការផ្គត់ផ្គង់ប្រព័ន្ធ High Mobility Artillery Rocket Systems ដែលអាចឱ្យអ៊ុយក្រែនបាញ់បានកាន់តែច្បាស់ទៅកាន់គោលដៅ។

លោក Peskov បានលើកឡើងថា ការផ្តល់បែបនេះមិនរួមចំណែកដល់ការភ្ញាក់រឭកនៃបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំអ៊ុយក្រែន ក្នុងការបន្តកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top