ព័ត៌មានអន្តរជាតិ

News Update៖ ផ្ទុះអណ្តូងរ៉ែ នៅកូឡុំប៊ី ៧នាក់បាត់បង់ជីវិត និងមនុស្ស៨នាក់ ទៀតកំពុងបាត់ខ្លូន

ប៊ូហ្គោតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមជួយសង្គ្រោះនៅក្នុងប្រទេសកូឡុំប៊ី កាលពីថ្ងៃសៅរ៍ បានបន្តស្វែងរកអ្នករុករករ៉ែ ចំនួន៨នាក់ដែលបាត់ខ្លួន នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ដែលជាកន្លែងដែលមានករណីការផ្ទុះ ហើយបានកើតឡើង ដោយបានសម្លាប់ មនុស្សតិចបំផុត៧នាក់ ។

ស្ទើរតែ៩០ភាគរយនៃផ្នែកខាងក្នុង នៃអណ្តូងរ៉ែធ្យូងថ្ម La Mestiza ដែលមានទីតាំងនៅភាគខាងជើង ប្រទេសកូឡុំប៊ី ត្រូវបានបំផ្លាញ ហើយប្រតិបត្តិការជួយសង្គ្រោះ បានបន្តអស់រយៈពេលជាង១២០ម៉ោង នេះបើតាមការលើកឡើង របស់លោក Jhon Olivares លេខាធិការគ្រប់គ្រង ការជីកយករ៉ែថាមពល ប្រកបដោយនិរន្តរភាពនៅរដ្ឋធានី Norte de Santander ដែលជានាយកដ្ឋាន មួយស្ថិតនៅភាគឦសាននៃប្រទេសកូឡុំប៊ី ។

លោក Olivares បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “មានការផ្ទុះយ៉ាងខ្លាំង ដោយសារតែការប្រមូលផ្តុំ នៃសារធាតុមេតាននៅក្នុងអណ្តូងរ៉ែ” ។ “មានឧស្ម័នមួយចំនួនដូចជា ម៉ូណូអុកស៊ីត ដែលធ្វើឲ្យកិច្ចការការងារ ជួយសង្គ្រោះជួបនូវផលពិបាក” ។

យោងតាមអាជ្ញាធរជួយសង្គ្រោះបានឲ្យដឹងថា ក្រុមអ្នករុករករ៉ែ ត្រូវបានជាប់នៅក្រោមដីជម្រៅ៣០០ម៉ែត្រ ។

អ្នករុករករ៉ែម្នាក់ ដែលត្រូវបានគេរកឃើញនៅច្រកចូលអណ្តូងរ៉ែ ត្រូវបានជួយសង្គ្រោះនៅរស់ ប៉ុន្តែបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរកាលពីថ្ងៃអង្គារមុន នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុង Cucuta រដ្ឋធានី Norte de Santander ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top