ព័ត៌មានអន្តរជាតិ

សម្តេចសង្ឃ Pope ៖ សង្គ្រាមលោកទី៣ គឺត្រូវបានប្រកាសរួចរាល់ទៅហើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់លោក rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះសម្តេចសង្ឃ Pope Francis បានលើកឡើងថាសង្គ្រាមលោកទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការរួចទៅហើយហើយជាសាក្ខីភាពធាតុ ផ្សំចាំបាច់ជាច្រើនគឺបានបង្ហាញវត្តមានរួច រាល់ដែរជាពិសេសនៅក្នុងសកម្មភាពជម្លោះរវាងអ៊ុយក្រែន និងរុស្សីព្រមទាំងជម្លោះផ្សេងៗ ទៀតនៅជុំវិញពិភពលោកនៅពេលនេះ។

ថ្លែងនៅក្នុងបទសំភាសនាពេលកន្លងមក សម្តេចសង្ឃអង្គនេះបានបញ្ជាក់ថា៖ជាច្រើនឆ្នាំមុនខ្ញុំធ្លាប់បាន និយាយហើយថាពួកយើងពិភពលោកកំពុង ទទួលបានបទពិសោធនៃការឈានជើងចូលទៅក្នុង សង្គ្រាមលោក
លើកទី៣ទៅហើយដូចនេះមានន័យថា សង្គ្រាមលោកទី៣នៅពេលនេះ គឺត្រូវបានប្រកាសជាផ្លូវការ។

សម្តេចសង្ឃ Pope ក៏បានបញ្ជាក់ដែរថា អ្វីដែលយើងមើលឃើញនៅពេលនេះ សង្គ្រាមដែលកំពុងបន្តកើតមាន ឡើងគឺមានដូចជានៅនេហ្ស៊ីរីយ៉ា ខាងជើងនៅប្រទេសមីយ៉ាន់ម៉ាហើយហាក់ដូចជាមិន មានអ្នកណាខ្វាយខ្វល់
អំពីឡើយ។

ដូចនេះពិភពលោកគួរតែចាប់ផ្តើមគិតគូរអំពីវា ហើយនាំគ្នាធ្វើការបញ្ឈប់វាបណ្តោះ អាសន្នសិនតាមដែលអាច ធ្វើទៅបាន៕

ប្រែសម្រួល៖ស៊ុនលី

To Top