ព័ត៌មានអន្តរជាតិ

ណាតូ សន្យាផ្គត់ផ្គង់អាវុធ ធុនធ្ងន់ច្រើនទៀត ឲ្យអ៊ុយក្រែន

បរទេស ៖ យោងតាមការបញ្ជាក់អះអាង ដោយប្រេសិតពិសេសអាមេរិក តំណាងប្រចាំនៅប្លុកអ៊ឺរ៉ុប កាលពីថ្ងៃអង្គារម្សិលមិញនេះបានលើកឡើងថា បច្ចុប្បន្នអ៊ុយក្រែនត្រូវតែទទួល បានអាវុធធុនធ្ងន់បន្ថែមទៀត ដើម្បីប្រឈមមុខជាមួយនឹងរុស្សី។

ថ្លែងនៅមុនជំនួបកំពូល នៃក្រុមការងារតំណាង ដោយអាមេរិកនិងតំណាងឲ្យអឺរ៉ុប ដែលជាកិច្ចប្រជុំដើម្បីពិភាក្សា និងពិនិត្យមើលទៅលើដំណើរការបញ្ជូនអាវុធ ទាំងនោះមកឲ្យអ៊ុយក្រែន តាមការសន្យា ។

អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃអង្គារម្សិលមិញ ក៏បានលើកឡើងដែរថា អ៊ុយក្រែនគួរ
តែត្រូវទទួលបានអាវុធធុនធ្ងន់ បន្ថែមទៀតហើយកន្លងមកណាតូ បានផ្គត់ផ្គង់អាវុធទាំងនោះរួចទៅហើយ និងកំពុងបន្តធ្វើការបន្ថែមការបញ្ជូលទាំងនេះនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមការបញ្ជាក់ ដោយមន្ទីរប៉ង់តាហ្គោនកន្លងមក បានបញ្ជាក់ថា ការផ្គត់ផ្គង់ទៅអ៊ុយក្រែន កន្លងមកគឺបានផ្តោតសំខាន់ ទៅលើមីស៊ី ប្រឆាំងរថក្រោះមីស៊ីលប្រឆាំង យន្តហោះប៉ុន្តែពេលនេះជាយុទ្ធសាស្ត្រ សម្ព័ន្ធមិត្តនឹងធ្វើការផ្គត់ផ្គង់ ជារថក្រោះនិង កាំភ្លើងធំជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top