ព័ត៌មានអន្តរជាតិ

ស្រីលង្កា បន្ថែមថ្ងៃ សម្រាកមួយថ្ងៃទៀត រៀងរាល់សប្តាហ៍ ដើម្បីឲ្យបុគ្គលិក ទាំងឡាយចូលរួមធ្វើការ បង្កបង្កើនផល

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសស្រីលង្កា បានប្រកាសផ្តល់ការអនុញ្ញាតិ ឲ្យបុគ្គលិកធ្វើការទូទាំងប្រទេស អាចឈប់សម្រាកបានមួយថ្ងៃ ទៀត ក្នុងមួយសប្តាហ៍ ដើម្បីអាចយកពេលវេលាមួយចំនួន ទៅធ្វើការដាំដុះបន្លែចំការ និងចិញ្ចឹមសត្វជំនួសវិញ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នស្រីលង្កា កំពុងជួបបញ្ហាវិបតិ្តសេដ្ឋកិច្ចយ់ាងធ្ងន់ធ្ងរ ហើយកំពុងតែប្រឈមមុខទៅនឹងបញ្ហាធំ មួយទៀតគឺកង្វះស្បៀង អាហារខណៈដែលបុគ្គលិកធ្វើការ នៅក្នុងក្រុមហ៊ុនឯកជន បច្ចុប្បន្នមានចំនួនត្រឹមតែ១លាននាក់ប៉ុណ្ណោះ ធៀបទៅនឹងពលរដ្ឋ សរុប២២លាននាក់។

ផ្ទាំងពាណិជ្ជកម្ម

ស្រីលង្កា មិនត្រឹមតែជួបបញ្ហាវិបតិ្តសេដ្ឋកិច្ចធ្ងន់ធ្ងរប៉ុណ្ណោះទេ ពេលនេះសូម្បីតែលុយ ដើម្បីចំណាយទៅលើការនាំចូលអាហារ និងប្រេងសាំងព្រម ទាំងថ្នាំពេទ្យ ក៏មិនមានលទ្ធភាព គ្រប់គ្រាន់ នោះដែរហើយកំពុង តែមានចំនួនទុកបម្រុងធ្លាក់ ចុះកាន់តែខ្លាំងឡើង៕

ប្រែសម្រួល៖ស៊ុនលី

To Top