ព័ត៌មានអន្តរជាតិ

អ្នកពាណិជ្ជកម្ម ព្រមានថា បើចិនវាយកោះតៃវ៉ាន់ លទ្ធផលនឹងអាក្រក់ ជាងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនទៅទៀត

បរទេស ៖ អ្នកចរចាពាណិជ្ជកម្មកំពូល របស់ទីក្រុងតៃប៉ិ បានព្រមានកាលពីថ្ងៃអង្គារថា ការវាយប្រហារ ដោយយោធារបស់ចិន លើកោះតៃវ៉ាន់ នឹងមានឥទ្ធិពលខ្លាំងលើពាណិជ្ជកម្មសកល ខ្លាំងជាងការប្រយុទ្ធ ដែលកំពុងបន្តនៅក្នុងប្រទេស អ៊ុយក្រែនទៅទៀត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Reuters នៅខាងក្រៅកិច្ចប្រជុំ របស់អង្គការពាណិជ្ជកម្ម ពិភពលោកដ៏សំខាន់នៅទីក្រុងហ្សឺណែវ លោក John Deng បានកត់សម្គាល់ថា ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងការកើនឡើងតម្លៃទំនិញ ដែលបណ្តាលមកពីយុទ្ធនាការ យោធា ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន អាចមានភាពស្លេកស្លាំង បើប្រៀបធៀបទៅនឹងផលវិបាក របស់ដែលចិន វាយប្រហារ លើកោះតៃវ៉ាន់។

អ្នកចរចាពាណិជ្ជកម្ម កំពូលរូបនេះ បានបញ្ជាក់ពីការពឹងផ្អែក របស់ពិភពលោកលើកោះតៃវ៉ាន់ សម្រាប់បន្ទះឈីបបច្ចេកវិទ្យាខ្ពស់ ដែលប្រើប្រាស់ក្នុងការផលិតបច្ចេកវិទ្យា ដូចជារថយន្តអគ្គិសនី ទូរសព្ទចល័ត និងអ្វីៗជាច្រើនទៀត។

លោកថា ការរំខានដល់ខ្សែ សង្វាក់ផ្គត់ផ្គង់អន្តរជាតិ ការរំខានដល់សណ្តាប់ធ្នាប់ សេដ្ឋកិច្ចអន្តរជាតិ ហើយឱកាសក្នុងការរីកចម្រើន នឹងមានច្រើនជាងនេះទៅទៀត ។ វានឹងមានកង្វះខាតការផ្គត់ផ្គង់ទូទាំង ពិភពលោក។

បច្ចុប្បន្នកោះតៃវ៉ាន់បាននាំ ចេញភាគច្រើននៃ semiconductors ទំនើបបំផុតរបស់ពិភពលោក ដែលរកបានជាង 118 ពាន់លានដុល្លារក្នុងការនាំ ចេញកាលពីឆ្នាំមុន ជាមួយនឹង 40% នៃការនាំចេញទាំងនោះទៅកាន់ប្រទេសចិន៕

ប្រែសម្រួលៈ ណៃ តុលា

To Top