ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដាក់ពង្រាយក្រុមគ្រូពេទ្យជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាត ក្រពះពោះវៀន

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនក្រុមគ្រូពេទ្យ និងអ្នកស៊ើបអង្កេត រោគរាតត្បាត ទៅកាន់ខេត្តមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺក្រពះពោះវៀន ។

យ៉ាងហោចណាស់៨០០គ្រួសារ ដែលរងគ្រោះ ពីអ្វីដែលកូរ៉េខាងជើង ទើបតែហៅថា “ជំងឺរាតត្បាតធ្ងន់ធ្ងរ” បានទទួលជំនួយនៅក្នុងខេត្ត South Hwanghae រហូតមកដល់ពេលនេះ ។

ជំងឺ Enteric សំដៅលើក្រពះពោះវៀន ហើយមន្ត្រីកូរ៉េខាងត្បូង លើកឡើងថា វាអាចជាជំងឺអាសន្នរោគ ឬគ្រុនពោះវៀន ។

ការរាតត្បាតថ្មី ដែលត្រូវបានរាយការណ៍ ជាលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ភាពតានតឹងបន្ថែមទៀត លើប្រទេសឯកោមួយនេះ ខណៈដែលប្រទេសនេះប្រយុទ្ធប្រឆាំងនឹង ការខ្វះខាតអាហាររ៉ាំរ៉ៃ និងរលក នៃការឆ្លងជំងឺកូវីដ-១៩ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top