ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលតួកគី និងអ៊ីស្រាអែល ប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្ដិការ ទ្វេភាគី

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងសមភាគីអ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃអាទិត្យ បានសន្យាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

អគ្គនាយកដ្ឋានទំនាក់ទំនងតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទ លោក Erdogan និង Herzog បានពិភាក្សាអំពីទំនាក់ទំនងតួកគី-អ៊ីស្រាអែល និងបញ្ហាក្នុងតំបន់ ហើយបានយល់ព្រមថាកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ នឹងបន្តលើបញ្ហាការពារ ទៅវិញទៅមក និងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្ម។

លោក Herzog បានថ្លែងអំណរគុណ ដល់មេដឹកនាំតួកគីចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសតួកគី ក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មនៅក្នុងតំបន់។

តួកគី និងអ៊ីស្រាអែល នាពេលថ្មីៗនេះ ត្រូវបានគេមើលឃើញថា ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីរយៈពេលមួយ ទសវត្សរ៍នៃទំនាក់ទំនងទ្វេភាគី កាន់តែយ៉ាប់យ៉ឺន។

បន្ទាប់ពីទាហានអ៊ីស្រាអែល បានសម្លាប់បាតុករប៉ាឡេស្ទីន រាប់សិបនាក់ក្នុងអំឡុងពេល បើកស្ថានទូតអាមេរិក នៅទីក្រុងហ្សេរុយសាឡឹមក្នុងឆ្នាំ២០១៨ តួកគីថែមទាំងបានកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនពីអ៊ីស្រាអែល ដែលជំរុញឱ្យអ្នកចុងក្រោយ រំលឹកឯកអគ្គរដ្ឋទូតរបស់ខ្លួនឡើងវិញ ផងដែរ៕

To Top