ព័ត៌មានអន្តរជាតិ

មេដឹកនាំអាល្លឺម៉ង់ លើកឡើងអំពីអ្វីដែលលោក Putin ចង់បាននៅពេលនេះ

បរទេស៖ ថ្លែងនៅក្នុងបទសំភាសមួយ ជាមួយនឹងកាសែត Munchner Merkur កាលពីថ្ងៃចន្ទម្សិលមិញនេះ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholf បានធ្វើការអះអាងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin ពេលនេះកំពុងសង្ឃឹមថា នឹងអាចវិលត្រឡប់ទៅវិញ ជាមនុស្សដែលមានឥទ្ធិពលបំផុតមួយ លើគោលនយោបាយជាមួយនឹង អឺរ៉ុបប៉ុន្តែទោះបីជា យ៉ាងណាក្តីផែនការនេះនឹង មិនអាចសម្រេចជោគជ័យឡើយ។

នៅក្នុងចំណោមប្រធានបទ ជាច្រើនលោកអធិកាបតី Scholz បានឆ្លើយតបនោះក៏មាន ការពិភាក្សាអំពីបញ្ហាទណ្ឌកម្ម សេដ្ឋកិច្ចដោយអឺរ៉ុបដែលបានធ្វើឲ្យ ការដឹកជញ្ជូនហ្គាស និងប្រេងរបស់រុស្សីត្រូវបាន រារាំងស្ទើរតែទាំងស្រុងនោះផងដែរ ខណៈដែលរុស្សីធ្លាប់បានអះអាងថា បំពង់បង្ហូរប្រេងរបស់ខ្លួនមិនដំណើរការ ដោយសារបញ្ហាបច្ចេកទេសនោះ តាមពិតគឺដោយសារតែអឺរ៉ុប នឹងមិនវិលរករុស្សីវិញឡើយ។

នៅក្នុងសំណួរមួយផ្សេងទៀតដែលលោក Scholz បានឆ្លើយតបថា តើទាំងអង្គការណាតូ និងសហភាពអឺរ៉ុបពិតជាបានគម្រាមកំហែង ទៅលើប្រទេសរុស្សីឬយ៉ាងណានោះ លោកបានបញ្ជាក់បែបនេះថា៖ មេដឹកនាំរុស្សី គួរតែទទួលស្គាល់ថាតាំងតែ ពីយូរមកហើយសហគមប្រជាធិបតេយ្យ និងប្រទេសជិតខាងគឺតែងតែ មានភាពស្និទ្ធស្នាលដាក់គ្នាជានិច្ច។

លោក Scholz បាននិយាយបែបនេះថា៖ លោក Putin មានបំណងចង់បំបែកអឺរ៉ុប ឲ្យដាច់ចេញពីគ្នានិងចង់ត្រឡប់ទៅកាន់ ទីតាំងដែលខ្លួនមានឥទ្ធិពលខ្លាំង នៅប្លុកអឺរ៉ុបឡើងវិញ ប៉ុន្តែមកដល់ពេលនេះ គឺជាក់ស្តែងគាត់មិនអាច ធ្វើទៅបានតាមផែនការឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top