ព័ត៌មានអន្តរជាតិ

តួកគី ពង្រីកការដាក់ ពង្រាយកងទ័ព នៅក្នុងប្រទេស លីប៊ី ១៨ខែទៀត

អង់ការ៉ា ៖ សភាតួកគីកាលពីថ្ងៃអង្គារ បានបន្តអាណត្តិ ដាក់ពង្រាយ ទ័ព នៅក្នុងប្រទេសលីប៊ី រយៈពេល ១៨ខែទៀត នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ការពង្រីកការដាក់ពង្រាយនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងហានិភ័យ និងការគំរាមកំហែង នៅតែបន្តកើតចេញពីប្រទេសលីប៊ី សម្រាប់តំបន់ទាំងមូល រួមទាំងប្រទេសតួកគីផងដែរ ។

លោកបានលើកឡើងថា “ប្រសិនបើការវាយប្រហារ ប្រឆាំងនឹងរដ្ឋាភិបាល ស្របច្បាប់ចាប់ផ្តើមម្តងទៀត ផលប្រយោជន៍ របស់ប្រទេស តួកគី ទាំងនៅក្នុងអាងមេឌីទែរ៉ាណេ និងនៅអាហ្វ្រិកខាងជើង នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ដោយបន្ថែមថា ទាហានទួរគីនឹងបន្តផ្តល់ការបណ្តុះបណ្តាល និងប្រឹក្សាផ្នែកយោធានៅក្នុងប្រទេស ។

ផ្ទាំងពាណិជ្ជកម្ម

សំណើនេះត្រូវបានគាំទ្រ ដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច គណបក្សចលនាជាតិនិយម និងគណបក្សល្អ ខណៈដែលគណបក្ស សាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ប្រជាមានិត បានជំទាស់នឹងសំណើនេះ ។

ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាល ទីក្រុងអង់ការ៉ា និងប្រទេសលីប៊ី ដែលទទួលស្គាល់ដោយអង្គការ សហប្រជាជាតិ នៃកិច្ចព្រមព្រៀងជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការយោធា និងព្រំដែនសមុទ្រនៅសមុទ្រមេឌីទែរ៉ាណេខាងកើត៕

To Top