ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងបញ្ចូនប្រេសិតពិសេស ចូលរួមធ្វើការនៅស្នាក់ការកណ្តាល អង្គការណាតូ

បរទេស៖ យោងតាមមន្ត្រីជាន់ខ្ពស់ របស់កូរ៉េខាងត្បូងលោក Kim Sung-han កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា កូរ៉េខាងត្បូងបានរៀបចំផែនការ រួចរាល់ទៅហើយដើម្បី បញ្ចូនបេសកជនពិសេសតំណាងរបស់ខ្លួន ទៅឲ្យធ្វើការនៅស្នាក់ការកណ្តាល របស់អង្គការណាតូ។

រដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តជាយូរមកហើយ របស់រដ្ឋាភិបាលអាមេរិកនោះ កំពុងស្វែងរកឱកាសក្នុងការបង្កើន កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាមួយនឹងប្លុកដែលដឹកនាំ ដោយអាមេរិកមួយនេះដោយបានអះអាងថា ដោយសារតែបញ្ហាមិនច្បាស់លាស់ នៃស្ថេរភាពសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិទាំងមូលផង។

ផ្ទាំងពាណិជ្ជកម្ម

លោក Kim ដែលបានថ្លែងប្រាប់ ទៅកាន់អ្នកកាសែតបែបនេះថា៖ តាមរយៈការបង្កើតឲ្យមាន ក្រុមការងារពិសេសតំណាង នៅទីក្រុងប្រ៊ូសែល ប្រទេសប៊ែលហ្សិក ក្នុងទីស្នាក់ការកណ្តាលអង្គការណាតូ នោះយើងនឹងអាចមានលទ្ធភាព ក្នុងការបង្កើនការចែកចាយព័ត៌មានរវាងគ្នា និងពង្រឹងបណ្តាញទំនាក់ទំនង ជាមួយនឹងសមាជិកអង្គការណាតូ ផ្សេងទៀតជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top