ព័ត៌មានអន្តរជាតិ

លោក Putin ចង្អុលបង្ហាញវិធីក្នុងការ ចាកចេញពីវិបត្តិសេដ្ឋកិច្ច

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការលើកឡើងយ៉ាងខ្លាំងៗ អំពីភាពកំណាញ់របស់លោកខាងលិច ដែលតែងតែធ្វើការស្តីបន្ទោសគ្រប់គ្នា ចំពោះកំហុសរបស់ខ្លួន ឯងនោះគឺជាកត្តាសំខាន់ដែលនាំឲ្យ ពិភពលោកជួបវិបត្តិសេដ្ឋកិច្ច។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល BRICS ជាលើកទី១៤ តាមរយៈវិដេអូខលម្សិលមិញនេះដែរលោក Putin ក៏បានគូសបញ្ជាក់អំពីវិធីសាស្ត្រ ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការគ្នា ដោយភាពស្មោះត្រង់កិច្ច សហប្រតិបត្តិការគ្នាដោយ ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកគឺជា ការងារតែមួយគត់អាចធ្វើឲ្យស្ថានភាពសេដ្ឋកិច្ច មានភាពល្អប្រសើរឡើងវិញ ។

មេដឹកនាំរុស្សីរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា ស្ថានភាពពេលនេះមានភាពអាក្រក់ មិនដូចពីពេលណាណាទាំងអស់ ហើយមេដឹកនាំរបស់ក្រុមបណ្តាប្រទេស BRICS គឺចាំបាច់ចេញមុខក្នុងការ អភិវឌ្ឍនូវការសាមគ្គីភាពគ្នាឡើងវិញទាំង គោលនយោបាយ និងធ្វើឲ្យល្អប្រសើរឡើងវិញនូវប្រព័ន្ធ រដ្ឋាភិបាលអន្តរជាតិ និងក៏ដូចជាទំនាក់ទំនងរវាងគ្នាផងដែរ។

លោក Putin បញ្ជាក់ទៀតដែរថា៖ ប្រទេស BRICS ដែលមានដូចជាប្រស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធទាំងនយោបាយសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្សហើយ ឥទ្ធិពលរបស់ BRICS គឺបានក្តោបក្តាប់ទៅដល់ពិភពលោក និងបន្តកើនឡើងជារៀងរាល់ឆ្នាំ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top