ព័ត៌មានអន្តរជាតិ

ប៉ុស្តិ៍ឯកសារ នៃបណ្តាញទូរទស្សន៍ CGTN  និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater            Bay Area នឹងចាក់ផ្សាយ នៅហុងកុងទាំងមូល ចាប់ពីថ្ងៃទី ១ ខែកក្កដា

ថ្ងៃទី ២៤ ខែមិថុនា ពិធីសម្ពោធប៉ុស្តិ៍ឯកសារ នៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area បានបើកធ្វើនៅក្រុងហុងកុង ក្នុងពេលដំណាលគ្នានៅក្រុងប៉េកាំងនិងហុងកុង ។

ក្នុងនាមជាវិធានការជាក់ស្តែង ដើម្បីផ្តល់ជំនួយក្នុងការជំរុញការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ឱ្យបានកាន់តែយូរអង្វែងនិងកានតែរឹងមាំនៅក្រុងហុងកុង ក៏ជាអំណោយដ៏សប្បុរសដល់ជនរួមជាតិហុងកុង ដើម្បីអបអរសាទរខួបលើកទី ២៥ ដែលក្រុងហុងកុងបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ។ ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area នឹងចាក់ផ្សាយនៅហុងកុង ចាប់ពីថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២២ ។ 

លោកស្រី Carrie Lam ប្រធានតំបន់រដ្ឋបាលពិសេសហុងកុង លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនិងជានិពន្ធនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាដើមបានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធលើកនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី Carrie Lam បានថ្លែងថា ប៉ុស្តិ៍ឯកសារនៃបណ្តាញទូរទស្សន៍ CGTN និងប្រេកង់សំឡេងតំបន់ Guangdong-HongKong-Macao Greater Bay Area ចាក់ផ្សាយលើកនេះ នឹងធ្វើឱ្យពលរដ្ឋហុងកុងស្វែងយល់បន្ថែម អំពីការវិវត្តន៍ចុងក្រោយបង្អស់របស់ប្រទេសចិន និងលើកកម្ពស់អត្តសញ្ញាណរបស់ពួកគេ ក្នុងនាមជាពលរដ្ឋ និងអត្តសញ្ញាណជាតិ ។សង្ឃឹមថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បន្តផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយ អំពីសេដ្ឋកិច្ចនិងជីវភាពរស់នៅ របស់ប្រជាជនហុងកុងនិងរបៀបធ្វើសមាហរណកម្មយ៉ាងសកម្ម ក្នុងទស្សនវិស័យអភិវឌ្ឍន៍ របស់ប្រទេសចិន នាពេលអនាគត ដើម្បីបង្ហាញពីរូបរាងថ្មីរបស់ហុងកុង ។

លោក Shen Haixiong បានថ្លែងថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងបន្តច្នៃប្រឌិតថ្មីផ្នែកផ្សព្វផ្សាយ ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតនិងអភិវឌ្ឍន៍ ផ្តោតសំខាន់លើការផ្សព្វផ្សាយសំឡេង របស់មជ្ឈិមបក្សចិននិងរៀបរាប់រឿងរ៉ាវ របស់ហុងកុង ក្នុងយុគសម័យថ្មីដល់ជនរួមជាតិហុងកុង ដើម្បីផ្តល់កម្លាំងចលករកាន់តែខ្លាំង សម្រាប់ការអនុវត្ត “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ឱ្យបានកាន់តែយូរអង្វែងនិងកានតែរឹងមាំ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top