ព័ត៌មានអន្តរជាតិ

យន្តហោះដឹកជញ្ជូន១គ្រឿង របស់រុស្ស៊ី ស្លាប់មនុស្សតិចបំផុត២នាក់

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយន្តហោះដឹកជញ្ជូន Il-76 បានធ្លាក់នៅតំបន់ Ryazan នៅភាគខាងលិចរបស់ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃសុក្រនេះ ។

ឧបទ្ទវហេតុនេះបានកើតឡើង នៅម៉ោង៣និង១៨នាទី ទៀបភ្លឺ ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវម៉ោង០០និង១៨នាទីម៉ោងសកល ។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ីដែលបានឲ្យដឹងដូច្នេះ ។ គួរបញ្ជាក់ថា យន្តហោះបានធ្លាក់ និងឆេះនៅគ្រាដែលធ្វើការចុះចតនៅជិតទីក្រុង Ryazan ចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ភ្លើងត្រូវបានពន្លត់យ៉ាងឆាប់រហ័ស ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ៕

To Top