ព័ត៌មានអន្តរជាតិ

អាមេរិក និងជប៉ុន ចាប់ផ្តើមគំនិតផ្តួចផ្តើម ប្រជាជាតិប៉ាស៊ីហ្វិក ចំពេលមានការកើនឡើង ឥទ្ធិពលរបស់ចិន

តូក្យូ៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី អង់គ្លេស និងណូវែលហ្សេឡង់ កាលពីថ្ងៃសុក្របានចាប់ផ្តើម គំនិតផ្តួចផ្តើមថ្មីមួយដើម្បីបង្កើនការ ចូលរួមជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ខណៈដែលប្រទេសចិនស្វែងរក ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិជាមួយពួកគេ។

នៅក្រោមយន្តការមួយហៅថា “ដៃគូនៅក្នុងប៉ាស៊ីហ្វិកពណ៍ខៀវ” ប្រទេសទាំង៥ បានឲ្យដឹងថាពួកគេនឹងបន្តវិធី “មានប្រសិទ្ធភាព និងប្រសិទ្ធភាពជាងមុន” ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈម ដូចជាការកើនឡើងសម្ពាធលើ សណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ។

ពួកគេបានឲ្យដឹងថា “ក្នុងនាមជាប្រទេសរបស់យើង – អូស្ត្រាលី ជប៉ុន នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក – បន្តគាំទ្រភាពរុងរឿង ភាពធន់ និងសន្តិសុខនៅក្នុងប៉ាស៊ីហ្វិក យើងក៏ត្រូវតែទាញយកកម្លាំងរួម របស់យើងតាមរយៈកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ” ។

សេចក្តីថ្លែងការណ៍បានបង្ហាញពីវិស័យ សម្រាប់កិច្ចសហប្រតិបត្តិការដ៏មាន សក្តានុពលជាមួយបណ្តាប្រទេស កោះប៉ាស៊ីហ្វិក ដូចជា ហ្វីជី មីក្រូនេស៊ី និងតុងហ្គា រួមទាំងការប្រែប្រួលអាកាសធាតុ ការដឹកជញ្ជូន សន្តិសុខដែនសមុទ្រ សុខភាព និងការអប់រំ។

ផ្ទាំងពាណិជ្ជកម្ម

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាជប៉ុន មានការព្រួយបារម្មណ៍ ចំពោះចំណាត់ការរបស់ចិន ក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូចជាតាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយកោះសូឡូម៉ុនក្នុងខែមេសា។

សន្ធិសញ្ញានេះត្រូវបានរាយការណ៍ថា អនុញ្ញាតឱ្យដាក់ពង្រាយប៉ូលីស យោធា និងបុគ្គលិកប្រដាប់អាវុធផ្សេងទៀតរបស់ចិន ក៏ដូចជាការចតកប៉ាល់យោធា របស់មហាអំណាចអាស៊ី នៅក្នុងកោះនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top