ព័ត៌មានអន្តរជាតិ

អាមេរិក ប្តេជ្ញាពង្រឹងវត្តមានយោធានៅអឺរ៉ុប ចំពេលមានការ គំរាមកំហែងពីរុស្ស៊ី

ម៉ាឌ្រីត៖ ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប នៅពេលដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ស្វែងរកការពង្រឹងការការពាររបស់ខ្លួន បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

គួរកត់សម្គាល់ថា ចំនួនសរុបនៃយោធាសហរដ្ឋអាមេរិក លោក Biden បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅថ្ងៃដដែលក្នុងទីក្រុងម៉ាឌ្រីតថា កងទ័ពនៅអឺរ៉ុប ត្រូវបានបង្កើនពីជាង ២០០០០ ទៅជាង ១០០០០០នាក់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិអ៊ុយក្រែន។ ក្នុង​ការ​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង​នៅ​ទីនេះ”។

សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយអេស្ប៉ាញ ដើម្បីបង្កើនចំនួននាវាពិឃាតកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលឈរជើងនៅមូលដ្ឋានទ័ពជើងទឹក Rota ដែលគេស្គាល់ថាជា “ច្រកផ្លូវទៅកាន់សមុទ្រមេឌីទែរ៉ាណេ” ពីបួនទៅប្រាំមួយ ខណៈគ្រោងនឹងបញ្ជូនកងយន្តហោះចម្បាំង F-35 ចំនួនពីរបន្ថែមទៀតទៅកាន់ចក្រភពអង់គ្លេស និងឈរជើងការពារដែនអាកាសបន្ថែម និងសមត្ថភាពផ្សេងទៀតនៅក្នុងប្រទេសអាល្លឺម៉ង់។

ខ្លួនក៏នឹងបង្កើតទីស្នាក់ការយោធភូមិភាគអចិន្ត្រៃយ៍នៅប៉ូឡូញផងដែរ នេះបើយោងតាមរដ្ឋាភិបាលសហរដ្ឋអាមេរិក។

សមាជិកណាតូបានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលអគ្គលេខាធិការលោក Jens Stoltenberg លើកឡើងថា នឹងក្លាយជាកិច្ចប្រជុំ “ប្រវត្តិសាស្ត្រ និងផ្លាស់ប្តូរ” សម្រាប់សម្ព័ន្ធភាពឆ្លងអាត្លង់ទិក ដែលកំពុងប្រឈមនឹង “វិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុត” ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

បន្ថែមពីលើការប្តេជ្ញាចិត្តក្នុងការពង្រឹងការការពារនៅពេលប្រឈមមុខនឹងការគំរាមកំហែងរបស់រុស្ស៊ី សមាជិកទាំង ២០ នឹងគាំទ្រនូវគោលគំនិតយុទ្ធសាស្ត្រថ្មី ដែលជាឯកសារណែនាំរបស់សម្ព័ន្ធមិត្តសម្រាប់ទសវត្សរ៍ក្រោយ ដែលសំដៅទៅលើប្រទេសចិនជាលើកដំបូង៕ ប្រែសម្រួល ឈូក បូរ៉ា

To Top